ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង នឹងបញ្ជូនអ្នកសាងសង់ របស់ខ្លួន មកស្តារឡើងវិញក្នុងតំបន់ Donbas ដែលបំបែកចេញពីអ៊ុយក្រែន

បរទេស៖ ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំ ទីក្រុងព្យុងយ៉ាងបាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសកូរ៉េខាងជើងអាចបញ្ជូនអ្នកសាងសង់ទៅកាន់តំបន់ បំបែកខ្លួនរបស់អ៊ុយក្រែនភាគខាងកើត ដើម្បីជួយក្នុង “ការកសាងឡើងវិញ” បន្ទាប់ពីពួកគេត្រូវបានបំផ្លិចបំផ្លាញ ដោយសង្រ្គាមជាច្រើនខែ។

យោងតាមសារព័ត៌មាន The Moscow Times ចេញផ្សាយកាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា ឯកអគ្គរដ្ឋទូត Alexander Matsegora បានប្រាប់កាសែត Izvestia ប្រចាំថ្ងៃដែលគាំទ្រវិមានក្រឹមឡាំង ដោយដាក់ពង្រាយចំណុចនិយាយរបស់វិមានក្រឹមឡាំង ដោយផ្អែកលើការអះអាងមិនពិតដែលថារដ្ឋាភិបាលទីក្រុង Kyiv ត្រូវបានគ្រប់គ្រងដោយពួកណាស៊ីថា “មានសមត្ថភាពខ្ពស់ ឧស្សាហ៍ព្យាយាម និងត្រៀមខ្លួនជាស្រេចដើម្បីធ្វើការក្នុងស្ថានភាពលំបាកបំផុត អ្នកសាងសង់កូរ៉េនឹងក្លាយជាទ្រព្យសកម្មក្នុងកិច្ចការដ៏ធ្ងន់ធ្ងរនៃការស្ដារឡើងវិញនូវបរិក្ខារសង្គម ហេដ្ឋារចនាសម្ព័ន្ធ និងឧស្សាហកម្ម [នៅដុនបាស] ដែលបំផ្លាញដោយពួកណាស៊ីអ៊ុយក្រែន ដែលដកថយ”។

សូមជម្រាបថា ប្រទេសកូរ៉េខាងជើងកាលពីសប្តាហ៍មុនបានក្លាយជារដ្ឋទី៣ បន្ទាប់ពីរុស្ស៊ី និងស៊ីរី ដែលបានទទួលស្គាល់ជាផ្លូវការនូវសាធារណរដ្ឋប្រជាមានិត Donetsk និង Luhansk ដែលជាតំបន់ដាច់ស្រយាលពីរដែលគាំទ្រដោយវិមានក្រឹមឡាំង ចេញពីប្រទេសអ៊ុយក្រែនដែលហៅថា Donbas ។

មេដឹកនាំនៃសាធារណរដ្ឋប្រជាមានិត Donetsk លោក Denis Pushilin បានសាទរចំពោះការទទួលស្គាល់របស់កូរ៉េខាងជើងថាជា “ជ័យជំនះនៃការទូត” សម្រាប់តំបន់ដែលបំបែកខ្លួន ហើយបានសម្តែងក្តីសង្ឃឹមសម្រាប់ “កិច្ចសហប្រតិបត្តិការសកម្ម និងប្រកបដោយផ្លែផ្កា” ជាមួយដៃគូអាស៊ីដែលទើបទទួលបានថ្មីនេះ៕ប្រែសម្រួលៈ ណៃ តុលា

To Top