ព័ត៌មានអន្តរជាតិ

តួលេខស្រាវជ្រាវបង្ហាញថា ការគាំទ្រឲ្យបន្តទណ្ឌកម្ម ប្រឆាំងរុស្ស៊ីធ្លាក់ចុះខ្លាំង

បរទេស៖ យោងតាមតួលេខ នៃការស្រាវជ្រាវដោយ YouGov ដែលបានបង្ហាញកាលពីថ្ងៃពុធម្សិលមិញនេះ បានឲ្យដឹងថា ចំនួននៃការគាំទ្រឲ្យបន្តការធ្វើទណ្ឌកម្មប្រឆាំង ទៅនឹងប្រទេសរុស្សី កំពុងមានការធ្លាក់ចុះខ្លាំង ជាពិសេសនៅក្នុងប្រទេសអង់គ្លេស។

ការស្រាវជ្រាវដែលបានធ្វើឡើង កាលពីថ្ងៃទី២៨ និងថ្ងៃទី២៩ ខែមិថុនា ក្នុងចំណោមអ្នកចូលរួមឆ្លើយឆ្លង ១៦៦៤នាក់ បានបង្ហាញថា៤៤ភាគរយ នៃពលរដ្ឋអង់គ្លេសបាននាំគ្នាប្រឆាំង ទៅនឹងការសម្រេចចិត្តណាមួយ ក្នុងការបន្តដាក់ទណ្ឌកម្មខណៈដែល ៤០ភាគរយ នៅតែបន្តឲ្យមានការបន្តដាក់ទណ្ឌកម្ម ប្រឆាំងនឹងរុស្សី ។

ជាការប្រៀបធៀបគ្នាជាមួយនឹង ការស្រាវជ្រាវស្រដៀងគ្នា កាលពីពាក់កណ្តាលខែមិនា គេសង្កេតឃើញថា ចំនួនពលរដ្ឋអង់គ្លេសដែលគាំទ្រ ដល់ទណ្ឌកម្មប្រឆាំងរុស្សីមានចំនួន រហូតទៅដល់៥៤ភាគរយ​ ខណៈដែលចំនួនអ្នកប្រឆាំងមានត្រឹមតែ ៣២ភាគរយប៉ុណ្ណោះ។

តួលេខដែលមានការប្រែប្រួលខ្លាំង នៅលើកនេះគេបានសង្កត់ធ្ងន់ថា ដោយសារតែបញ្ហានៃអ្នកចំនួនរស់នៅ ពិបាកក្នុងការទប់ទល់អតិផរណា កាន់តែច្រើនបានមើលឃើញថា ទណ្ឌកម្មប្រឆាំងរុស្សី នឹងអាចធ្វើឲ្យបញ្ហានេះ កាន់តែធ្ងន់ធ្ងរឡើងថែមទៀត ៕

ប្រែសម្រួល៖ ស៊ុន លី

To Top