បរទេស៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានប្រកាសកាលពីថ្ងៃពុធថា ប្រទេសអ៊ុយក្រែននឹងទទួលបានប្រព័ន្ធរ៉ុក្កែតកាំភ្លើងធំចល័ត (HIMARS) ចំនួន៤បន្ថែមទៀតពីទីក្រុងវ៉ាស៊ីនតោន ដែលជាផ្នែកនៃកញ្ចប់ ជំនួយសន្តិសុខបន្ទាប់។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Austin បាននិយាយនៅពេលកំពុង ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំតាមអនឡាញនៃក្រុមទំនាក់ទំនងអ៊ុយក្រែនដឹកនាំដោយសហរដ្ឋអាមេរិកថា “នៅចុងសប្តាហ៍នេះ យើងនឹងដាក់ចេញកញ្ចប់អាវុធ គ្រាប់រំសេវ និងបរិក្ខាររបស់ប្រធានាធិបតីដែលបានដាក់ចេញសម្រាប់អ៊ុយក្រែន” ។
លោកបន្ថែមថា “វានឹងរួមបញ្ចូលប្រព័ន្ធរ៉ុក្កែតទំនើប HIMARS ចំនួន៤បន្ថែមទៀត ដែលអ៊ុយក្រែនបាននិងកំពុងប្រើប្រាស់យ៉ាងមានប្រសិទ្ធភាព និងដែលធ្វើឱ្យមានភាពខុសគ្នាបែបនេះនៅលើសមរភូមិ។ ហើយវានឹងរួមបញ្ចូលទាំងគ្រាប់ MLRS និងគ្រាប់កាំភ្លើងធំបន្ថែមទៀត»។
យោងតាមមន្ទីរប៉ង់តាហ្គោន ពេលដែលចែកចាយរួច កញ្ចប់ថ្មីនឹងនាំចំនួនសរុបនៃប្រព័ន្ធរ៉ុក្តែត HIMARS នៅក្នុងការកាន់កាប់របស់អ៊ុយក្រែនដល់ ១៦គ្រឿង៕