បរទេស៖ ប្រធានាធិបតី នៃប្រទេសអ៊ុយក្រែន លោក Volodymyr Zelensky កាលពីថ្ងៃសុក្រម្សិលមិញនេះ បានធ្វើការ លើកឡើងនិងពន្យល់ អំពីមូលហេតុ ដែលលោកនិងប្រទេសអ៊ុយក្រែន បដិសេធមិនធ្វើការចរចា ជាមួយនឹងរដ្ឋាភិបាល ទីក្រុងមូស្គូ ចំពោះកិច្ចការងារ ដើម្បីសន្តិភាព។
លោក Zelensky បានហៅរុស្សីថាអ្នក ដែលមិនយល់អ្វីសោះ តើអ្វីទៅជាភាសាកាទូត។ ទោះបីជាយ៉ាងណាក្តី ប្រធានាធិបតីរូបនេះ កាលពី ខែមិនាធ្លាប់បាននិយាយថា ជម្លោះរវាងអ៊ុយក្រែននិងរុស្សី គួរតែបានបញ្ចប់ទៅរួចរាល់ ទៅហើយ ប្រសិនបើរដ្ឋាភិបាលអ៊ុយក្រែន មិនបានដកខ្លួនចេញពី កិច្ចចរចាដើម្បី សន្តិភាពទេនោះ។
ថ្លែងទៅកាន់កាសែត The WSJ លោកបន្តបែបនេះថា៖ គាត់ចូលមកអ៊ុយក្រែន ដោយមិនបានពិភាក្សាគ្នា សោះសម្លាប់ប្រជាជនយើងធ្វើឲ្យមនុស្ស១២លាន នាក់ផ្លាស់ប្តូរទីលំនៅ ហើយពេលនេះ មកនិយាយថាអ៊ុយក្រែន មិនចង់ចរចា។ពួកគេបានសម្លាប់មនុស្សបំផ្លាញ ទីក្រុងហើយក៏និយាយថា តោះចរចាទៅវិញ។ឈាម របស់ពលរដ្ឋ មិនអាចលប់លាងបានងាយឡើយ ហើយពួកយើងមិនអាចឲ្យរុស្សី លប់លាងវាចេញនោះដែរ៕
ប្រែសម្រួល៖ស៊ុនលី
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
