បរទេស៖ ឧបនាយករដ្ឋមន្ត្រីនៃ ប្រទេសអ៊ុយក្រែន និងក៏ជារដ្ឋមន្ត្រីនៃកិច្ចការងារ ធ្វើសមាហរណកម្មលោកស្រី Irina Vereschunk បានធ្វើការអះអាង កាលពីថ្ងៃសុក្រកន្លងមកនេះ ថាពលរដ្ឋអ៊ុយក្រែនទាំងឡាយណា ដែលព្យាយាមធ្វើលិខិតឆ្លងដែនរុស្សីនោះ ក្នុងពេលឆាប់ៗនេះនឹងអាចប្រឈមមុខ ទៅនឹងទោសឧក្រិដ្ឋកម្មជាមិនខាន។
ថ្លែងនៅក្នុងបទសំភាសជាមួយ នឹងក្រុមអ្នកកាសែតលោកស្រី Vereschuk បាននិយាយថាបញ្ហានេះ ត្រូវបានលើកយកមកពិភាក្សារួចរាល់ហើយ នៅក្នុងកិច្ចប្រជុំអន្តរក្រសួង មួយដោយរដ្ឋាភិបាល
ទីក្រុងគៀវ។
លោកស្រីបន្តថា ការងារនៅតែបន្តធ្វើនៅឡើយ នៅក្នុងសេចក្តីព្រាងច្បាប់ហើយ ការពិភាក្សានៅតែកើតឡើងបន្ថែមទៀត ប៉ុន្តែគោលដៅសំខាន់ និងចុងក្រោយគឺយើង បានកំណត់រួចទៅហើយ ។
លោកស្រីបញ្ជាក់ទៀតថា លិខិតឆ្លងដែន និងរបៀបធ្វើប្រជាមតិដែលកំពុង ត្រូវបានប្រើប្រាស់ដោយរដ្ឋាភិបាល នៃប្រទេសរុស្សីលើកនេះគឺ មានលក្ខណៈដូចទៅនឹងអាវុធមួយ ដ៏គ្រោះថ្នាក់គឺវាមានកម្លាំង
ខ្លាំងជាងសូម្បីតែមីស៊ីលទៅទៀត ដែលបាញ់សំដៅមកលើអ៊ុយក្រែន ៕
ប្រែសម្រួល៖ ស៊ុន លី