កាលពីថ្ងៃទី ២៣ ខែកក្កដា ក្រុមការងារនៃយន្តការបង្ការនិងគ្រប់គ្រងរួមនៃក្រុមប្រឹក្សា កិច្ចការរដ្ឋចិនបានធ្វើសន្និសីទសារព័ត៌មានស្តីពីលក្ខណៈសុវត្ថិភាព និងប្រសិទ្ធភាពនៃវ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ១៩ ។ តាមការណែនាំនៅក្នុងសន្និសីទនេះបានឱ្យដឹងថា បន្ទាប់ពីផ្ទុះការរីករាលដាលនៃជំងឺកូវីដ១៩មក វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ១៩ ជាច្រើនប្រភេទដែលសិក្សាស្រាវជ្រាវនិងផលិតដោយប្រទេសចិន ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីប្រើប្រាស់ជាបន្ទាន់ របស់អង្គការសុខភាពពិភពលោកជាបន្តបន្ទាប់ ហើយត្រូវបានប្រើប្រាស់ក្នុងប្រទេសនិងតំបន់ចំនួនជាង ១០០ ព្រមនិងទទួលបានប្រសិទ្ធភាពតាមការរំពឹងទុក លក្ខណៈសុវត្ថិភាព គឺស្របទៅនឹងស្តង់ដាអន្តរជាតិ។
យោងតាមដំណឹងនៃសន្និសីទនេះបានឱ្យដឹងថា ភស្តុតាងស្រាវជ្រាវជាច្រើន ក្នុងការព្យាបាលទាំងក្នុងនិងក្រៅប្រទេសចិន បានបង្ហាញថា វ៉ាក់សាំងប្រឆាំងនឹងកូវីដ១៩ មានប្រសិទ្ធភាពល្អក្នុងការបង្ការការកើតជំងឺ ការបង្ការជំងឺធ្ងន់ធ្ងរ និងការពារកុំឱ្យមានករណីស្លាប់ ព្រមនិងអាចពង្រឹងការចាក់វ៉ាក់សាំងបន្ថែមទៀត និងបង្កើនប្រសិទ្ធភាពការពារបន្ថែមទៀត៕
វិទ្យុមិត្តភាពកម្ពុជាចិន
