ព័ត៌មានអន្តរជាតិ

ប្រទេសចិន ប្រឈមមុខនឹងរលកកំដៅ រហូតដល់សីតុណ្ហភាព ៤០អង្សារសេ ឬ លើសនេះ

បរទេស៖ ប្រទេសចិនត្រូវបានកំណត់សម្រាប់ការត្រឡប់មកវិញនៃរលកកំដៅបន្ថែមទៀតក្នុងរយៈពេល ១០ ថ្ងៃខាងមុខ ដោយសីតុណ្ហភាពនឹងចាប់ផ្តើមកើនឡើងនៅក្នុងផ្នែកខ្លះនៃប្រទេសនៅថ្ងៃសៅរ៍។

យោងតាមសារព័ត៌មាន The Guardian ចេញផ្សាយនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា ទីក្រុងនៅតាមមាត់សមុទ្រមួយចំនួនស្ថិតក្នុងកម្រិតប្រកាសអាសន្នខ្ពស់បំផុតរួចហើយ ហើយតំបន់ក្នុងទឹក គឺស្ថិតនៅក្នុងព្រមានអំពីហានិភ័យនៃការបាក់ទំនប់ដោយសារតែផ្ទាំងទឹកកករលាយ។

ថ្ងៃសៅរ៍នេះគឺជាថ្ងៃនៃ “កំដៅខ្លាំង” នៅក្នុង Almanac របស់ចិនដោយផ្អែកលើប្រតិទិនតាមច័ន្ទគតិ។

លោក Fu Jiaolan ប្រធានអ្នកព្យាករណ៍នៅមជ្ឈមណ្ឌលឧតុនិយមជាតិបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋថា កំដៅក្តៅនេះត្រូវបានគេរំពឹងថានឹងមានកម្រិតប្រហាក់ប្រហែលនឹងរលកកំដៅចាប់ពីថ្ងៃទី ៥-១៧ ខែកក្កដា ប៉ុន្តែតំបន់ជាច្រើនទៀតអាចរងការវាយប្រហារដោយសីតុណ្ហភាព ៤០C (104F) ឬខ្ពស់ជាងនេះ៕

ប្រែសម្រួលៈ ណៃ តុលា

To Top