ម៉ានីល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ថា ប៉ូលិសបានឲ្យដឹងថា មនុស្ស៣នាក់បានស្លាប់ នៅក្នុងការបាញ់ប្រហារនៅឯពិធីបញ្ចប់ការសិក្សា នៅសកលវិទ្យាល័យមួយ ក្នុងតំបន់រដ្ឋធានីរបស់ប្រទេសហ្វីលីពីន កាលពីថ្ងៃអាទិត្យ រួមទាំងអតីតអភិបាលក្រុង មកពីភាគខាងត្បូង នៃប្រទេសដែលងាយនឹងបង្ក ជាហេតុផងដែរ។
មេប៉ូលិសក្នុងតំបន់ Quezon City លោក Remus Medina បានឲ្យដឹងថា ការបាញ់ប្រហារនេះ ហាក់ដូចជាមានគោលដៅធ្វើឃាត អតីតអភិបាលក្រុង Lamitan ភាគខាងត្បូងគឺលោកស្រី Rose Furigay ។
លោក Medina បានប្រាប់ដល់អ្នកយកព័ត៌មានថា ជនសង្ស័យដែលរងរបួស នៅក្នុងការបាញ់ប្រហារជាមួយមន្ត្រីសន្តិសុខ ក្នុងបរិវេណសាលា ហើយត្រូវបានចាប់ខ្លួន បន្ទាប់ពីការដេញតាមរថយន្ត ឥឡូវនេះត្រូវបានឃុំខ្លួន និងកំពុងសួរចម្លើយ ។
លោក Medina បានលើកឡើងថា “គាត់មើលទៅដូចជាគាត់ជាអ្នកធ្វើឃាត” ដោយបន្ថែមថា គាត់ត្រូវបានគេរកឃើញជាមួយ នឹងកាំភ្លើងខ្លី២ដើម ។
ក្រុង Quezon គឺជាផ្នែកមួយនៃតំបន់រដ្ឋធានីម៉ានីល ដែលជាទីប្រជុំជន នៃទីក្រុងចំនួន១៦ ដែលមានប្រជាជនជាង១៣លាននាក់ ។
លោក Medina បានលើកឡើងថា លោកស្រី Furigay ត្រូវបានគេបាញ់សម្លាប់ ខណៈដែលនាងហៀបនឹងចូលរៀន ថ្នាក់បរិញ្ញាបត្រ របស់កូនស្រីរបស់នាង នៅសាលាច្បាប់ នៃសាកលវិទ្យាល័យ Ateneo de Manila ដែលជាសាកលវិទ្យាល័យ ដ៏មានកិត្យានុភាពបំផុត របស់ប្រទេស ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា