ព័ត៌មានអន្តរជាតិ

ការត្រលប់មកវិញរបស់អឺរ៉ុប ចំពោះការប្រើប្រាស់ធ្យូងថ្ម បង្ហាញពីស្តង់ដារទ្វេរ លើការកាត់បន្ថយកាបូន

បឺលីន៖ ប្រទេសជាច្រើននៅអឺរ៉ុប នាពេលថ្មីៗនេះបានប្រកាសបើកដំណើរការ រោងចក្រថាមពលធ្យូងថ្មឡើងវិញ ខណៈដែលការផ្គត់ផ្គង់ឧស្ម័ន ពីប្រទេសរុស្ស៊ី បានធ្លាក់ចុះចំពេលមានការ ដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុប។

វិធានការបែបនេះកំពុង រារាំងគោលដៅរបស់ប្លុក ក្នុងការឈានដល់អព្យាក្រឹតភាព កាបូននៅឆ្នាំ២០៥០ ដែលបង្ហាញពីស្តង់ដារទ្វេររបស់អឺរ៉ុប ស្តីពីការកាត់បន្ថយការបំភាយឧស្ម័ន។

ក្នុងន័យនេះវាមានន័យថា ជាការអនុវត្ដវិធានការបញ្ជ្រាស់ ក្នុងនោះប្រទេសជាច្រើននៅអឺរ៉ុប រួមទាំងអាល្លឺម៉ង់ អ៊ីតាលី អូទ្រីស ហូឡង់ និងដាណឺម៉ាក ធ្លាប់បានតស៊ូមតិបោះបង់ ការផលិតថាមពលធ្យូងថ្ម និងការការពារបរិស្ថាន។

ទោះជាយ៉ាងណាក៏ដោយ ដើម្បីរុះរើវិបត្តិថាមពលដែលកំពុងកើតមាន ប្រទេសទាំងនេះថ្មីៗនេះ បានបើករោងចក្រថាមពលធ្យូងថ្ម របស់ពួកគេឡើងវិញ ឬចាត់វិធានការដើម្បីគាំទ្រ ថាមពលធ្យូងថ្ម។

កាលពីដើមខែនេះ សភាអ៊ឺរ៉ុបបានបោះឆ្នោតគាំទ្រផែនការ ផ្តល់ស្លាកវិនិយោគពណ៌បៃតង ដល់គម្រោងនុយក្លេអ៊ែរ និងឧស្ម័ន ដែលជំរុញឱ្យមានការអះអាងពី “ការលាងបៃតង” ដោយរដ្ឋសមាជិកសហភាពអឺរ៉ុប និងអ្នកបញ្ចុះបញ្ចូលបរិស្ថានមួយចំនួន។

គណៈកម្មការអឺរ៉ុបក៏បានប្រកាសមុននេះថា “សមត្ថភាពធ្យូងថ្មដែល មានស្រាប់មួយចំនួនអាចប្រើប្រាស់ បានយូរជាងការរំពឹងទុកដំបូង” ដោយសារតែទិដ្ឋភាព ថាមពលថ្មីនៅអឺរ៉ុប។

លោក Tim McPhie អ្នកនាំពាក្យគណៈកម្មាការ បានឲ្យដឹងនៅក្នុង សន្និសីទសារព័ត៌មានមួយថា “យើងដឹងថាការលាយថាមពល និងផែនការរបស់រដ្ឋជា សមាជិកនឹងកែសម្រួលបន្តិច ពីព្រោះយើងស្ថិតក្នុងស្ថានភាព ដែលមិននឹកស្មានដល់” ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top