ព័ត៌មានអន្តរជាតិ

លោក Xi Jinping ពេលអាយុ ២២ឆ្នាំ ទទួលបានរង្វាន់ម៉ូតូមួយគ្រឿង ប៉ុន្តែគាត់បានប្ដូរយកគ្រឿងចក្រ កសិកម្មមួយចំនួនវិញ

កាលពី ៤៧ឆ្នាំមុន នៅតំបន់ជនបទភាគខាងជើងខេត្ត Shanxi បើអ្នកណាមានម៉ូតូមួយគ្រឿង តើនឹងសប្បាយរីករាយយ៉ាងណាទៅ?

នៅខែកក្កដា ឆ្នាំ1975 តាមការបោះឆ្នោតរបស់ប្រជាជននៅភូមិ Liangjiahe លោក Xi Jinping បានចូលរួមសមាជយុវជន ដែលមានការអប់រំកម្រិតខ្ពស់នៅទីក្រុង Yan’an ។ នៅពេលនោះ មានយុវជនដែលមានការអប់រំ កម្រិតខ្ពស់ប្រហែល៣០,០០០ នាក់មកពីទីក្រុងប៉េកាំង ក្នុងតំបន់ Yan’an ហើយលោក Xi Jinping គឺជាលេខាបក្សទីមួយ ក្នុងចំណោមយុវជនទាំងនោះ។ ក្នុងនាមជាយុវជនឈានមុខវ័យ ២២ឆ្នាំរូបនេះលោកXi Jinpingត្រូវបានផ្តល់កិត្តិយស និងផ្តល់រង្វាន់ម៉ូតូមួយគ្រឿង។

ក្នុងសម័យនោះខ្វះស្បៀង និងសម្លៀកបំពាក់ ម៉ូតូកង់បីជារបស់កម្រមាន។ បើយុវជនណាបានជិះតែម្នាក់ឯង អស្ចារ្យណាស់ហើយ! ពេលបានឮដំណឹងនេះ អ្នករាល់គ្នាមានអារម្មណ៍ សប្បាយចិត្តជំនួសលោក Xi Jinping។ ប៉ុន្តែមានតែគាត់បែរជាមិនសប្បាយចិត្ត៖ “ម៉ូតូនេះមានប្រយោជន៍អ្វីដល់យើង! វាមិនអាចដឹកអីវ៉ាន់បានច្រើនទេ ហើយក៏មិនអាចទៅធ្វើស្រែចម្ការបានដែរ។ ឬក៏ទុកឱ្យខ្ញុំជិះវាដើរលេងរាល់ថ្ងៃ?

ដូច្នេះ លោក Xi Jinping បានទៅនាយកដ្ឋានគ្រឿងយន្តកសិកម្ម Yan’an ហើយនិយាយថា “ម៉ូតូកង់បីនេះត្រូវបានប្រគល់ឱ្យ ខ្ញុំពីទីក្រុងប៉េកាំង ហើយខ្ញុំចង់ប្ដូរយកគ្រឿងចក្រ កសិកម្មមួយចំនួនវិញ” ។ មានចម្ងាយរាប់សិបគីឡូម៉ែត្រពី Liangjiahe ទៅទីក្រុង Yan’an ដើម្បីប្តូរយកវត្ថុជាក់ស្តែងមួយចំនួន លោក Xi Jinping បានធ្វើដំណើរទៅមកចំនួនបួនប្រាំដង។
“ខ្ញុំមិនដឹងថាគាត់ជានរណាទេ ប៉ុន្តែខ្ញុំគ្រាន់តែគិតថា យុវជនម្នាក់នេះមានការខិតខំខ្លាំងណាស់ អាចស៊ូទ្រាំនឹងការលំបាក និងចេះគិតគូរទៀតផង។”លោក Liang Pingfu ដែលធ្វើការនៅនាយកដ្ឋានគ្រឿងចក្រកសិកម្មបានរំលឹកថា “វាមិនងាយស្រួលទេ មានស្មារតីបែបនេះនៅវ័យក្មេងបែបនេះ!»។

បន្ទាប់ពីសម្របសម្រួលជាច្រើនលើកច្រើនសារ លោក Xi Jinping បាន យកម៉ូតូកង់បីដ៏ទំនើបនេះ ប្តូរយកម៉ាស៊ីនកិនម្សៅ ម៉ាស៊ីនកិនស្រូវ ម៉ាស៊ីនបូមទឹក ម៉ូទ័រជ្រមុជទឹកមួយ និងត្រាក់ទ័រម៉ាក Dongfanghong មួយគ្រឿង។ សម្រាប់ក្រុមផលិតកម្ម ម៉ាស៊ីនទាំងនេះពិតជាមានតម្លៃណាស់។ ត្រាក់ទ័រប្រើសម្រាប់ភ្ជួរដី និងទាញដំណាំសម្រាប់ភូមិទាំងមូល លោកបានបង្កើតរោងមួយ ម៉ាស៊ីនកិនម្សៅ និងម៉ាស៊ីនកិនស្រូវត្រូវបានយក មកឱ្យអ្នកភូមិប្រើប្រាស់ដោយមិនគិតថ្លៃ ។

តាមពិតជារង្វាន់ ម៉ូតូអាចនៅទុកជិះបាន ប៉ុន្តែលោក Xi Jinping មិនបានធ្វើដូចអញ្ចឹងទេ។ អ្វីដែលគាត់យកចិត្តទុកដាក់ មិនមែនជាប្រយោជន៍ផ្ទាល់ខ្លួនទេ តែជាផលិតកម្ម និងជីវភាពអ្នកភូមិទាំងអស់គ្នា៕ វិទ្យុមិត្តភាពកម្ពុជាចិន

To Top