ព័ត៌មានអន្តរជាតិ

Gazprom រុស្សី សម្រេចកាត់ផ្តាច់ម៉ាស៊ីន បញ្ជូនហ្គាសទី២

បរទេស ៖ យោងតាមការ ចេញផ្សាយរបស់ rt.com កាលពីថ្ងៃម្សិលមិញនេះ បានឲ្យដឹងថា ក្រុមហ៊ុនថាមពលយក្ស របស់រុស្សី Gazprom បានឈានទៅដល់ការ សម្រេចចិត្តថា នឹងបញ្ឈប់ប្រតិបត្តិការ ម៉ាស៊ីនតួប៊ីន ទី២របស់ខ្លួន ហើយនៅក្នុងបំពង់បង្ហូរ ប្រេង Nord Stream 1 ។

ការប្រកាសនេះមានន័យថា ទំហំនៃការនាំចេញហ្គាស ប្រមាណជា៣៣លាន់ម៉ែត្រគូប ក្នុងមួយថ្ងៃនោះគឺ មិនអាចធ្វើទៅរួចក្នុងទំហំទៀតឡើយ ចាប់ពីថ្ងៃទី២៧ខែកក្កដា ឬស្ថិតនៅក្នុងអត្រា កាត់បន្ថយ ប្រមាណជា២០ភាគរយ ទៀត បន្ថែមពីលើការផ្គត់ផ្គង់ ដែលមានតែ ៤០ភាគរយរួច ទៅហើយនោះ ។

Gazprom បានថ្លែងថា ការសម្រេចចិត្ត បានធ្វើឡើង នៅបន្ទាប់ពីការទាមទារ ឲ្យមានការជួសជុលម៉ាស៊ីន តួប៊ីនទី២ឡើងវិញ ដែលនាំឲ្យមានការបិទដំណើរ ការទាំងស្រុងស្រប ទៅតាមលក្ខខណ្ឌ បច្ចេកទេសទាំងស្រុងខណៈ ដែលភាគីខាងអាល្លឺម៉ង់ បានអះអាងថា បច្ចេកទេស គឺមិនមែន ជាមូលហេតុ ពិតប្រាកដដែលនាំឲ្យមានការបិទ ដំណើរការម៉ាស៊ីនទី២ របស់បំពង់ បង្ហូរហ្គាស Nord Stream 1 នោះឡើយ៕

ប្រែសម្រួល៖ស៊ុនលី

To Top