ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ បញ្ជាក់ពីការត្រៀម​ខ្លួន ​សម្រាប់​ការ​ចរចា​នយោបាយ​ផ្លូវការ​ជាមួយ ​អារ៉ាប៊ីសាអូឌីត

តេអេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ បានឲ្យដឹងថា គ្រប់យ៉ាងត្រូវបានរៀបចំ សម្រាប់អ៊ីរ៉ង់ និងអារ៉ាប៊ីសាអូឌីត ដើម្បីធ្វើកិច្ចចរចាបន្ទាប់ ស្តីពីការកាត់បន្ថយភាពតានតឹងក្នុងទំនាក់ទំនងទ្វេភាគីនៅកម្រិតផ្លូវការ និងនយោបាយនៅទីក្រុងបាកដាដ។

ថ្លែងសុន្ទរកថានៅក្នុង សន្និសីទសារព័ត៌មានប្រចាំសប្តាហ៍ លោក Nasser Kanaani បានឲ្យដឹងថា កិច្ចពិភាក្សានេះនឹងជួយភាគីទាំងពីរឱ្យបោះជំហានដ៏ធំមួយ និងគួរឲ្យកត់សម្គាល់ឆ្ពោះទៅរកការបន្តឡើងវិញ និងការកែលម្អទំនាក់ទំនងទ្វេភាគី ដោយផ្តល់ឆន្ទៈវិជ្ជមានរបស់ ភាគីទាំងពីរដល់ទីបញ្ចប់នេះ។

លោកបានបន្ថែមថា អ៊ីរ៉ាក់បានបំបែកការចរចាចំនួនប្រាំជុំរវាងទីក្រុងតេអេរ៉ង់ និងទីក្រុងរីយ៉ាដ ដែលបានទទួលលទ្ធផលល្អ និងជោគជ័យ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

បន្ទាប់ពីកិច្ចប្រជុំនាពេលថ្មីៗនេះ ដែលមានការចូលរួមដោយមេដឹកនាំនៃសមាជិកក្រុមប្រឹក្សា សហប្រតិបត្តិការឈូងសមុទ្រ អេហ្ស៊ីប អ៊ីរ៉ាក់ ហ្សកដានី និងសហរដ្ឋអាមេរិកនៅទីក្រុង Jeddah រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ាក់ Fuad Hussein បានសន្ទនាតាមទូរស័ព្ទជាមួយសមភាគីអ៊ីរ៉ង់លោក Hossein Amir-Abdollahian ហើយបានជូនដំណឹងដល់គាត់អំពីបញ្ហាមួយចំនួន។

រដ្ឋមន្ត្រីអ៊ីរ៉ាក់បានចង្អុលបង្ហាញថា រាជទាយាទអារ៉ាប៊ីសាអូឌីត Mohammed bin Salman Al Saud នៅក្រៅកិច្ចប្រជុំនោះ បានបង្ហាញឆន្ទៈ និងការត្រៀមខ្លួនសម្រាប់កិច្ចចរចាផ្លូវការ និងបើកចំហរជាមួយអ៊ីរ៉ង់នៅជុំបន្ទាប់។

អារ៉ាប៊ីសាអូឌីតបានកាត់ផ្តាច់ ទំនាក់ទំនងការទូតជាមួយអ៊ីរ៉ង់នៅដើមឆ្នាំ២០១៦ ក្នុងការតវ៉ាប្រឆាំងនឹងការវាយប្រហារលើបេសកកម្មការទូតរបស់អារ៉ាប៊ីសាអូឌីត ក្នុងប្រទេសអ៊ីរ៉ង់បន្ទាប់ពីការប្រហារជីវិត បព្វជិតនិកាយស៊ីអ៊ីតម្នាក់ របស់អារ៉ាប៊ីសាអូឌីត៕

ប្រែសម្រួល ឈូក បូរ៉ា

To Top