ព័ត៌មានអន្តរជាតិ

Update៖ អ្នកនាំពាក្យរបបយោធាមីយ៉ាន់ម៉ា អះអាងថា ការកាត់ទោសប្រហារជីវិត អ្នកទោសទាំងនោះសមនឹង អ្វីដែលពួកគេបានប្រព្រឹត្តហើយ

រ៉ងហ្គូន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ថា កាលពីថ្ងៃអង្គារម្សិលមិញនេះ របបយោធាមីយ៉ាន់ម៉ា បានប្រឆាំងនឹងការថ្កោលទោស ជាអន្តរជាតិចំពោះការប្រើប្រាស់ ទណ្ឌកម្មជាលើកដំបូងរបស់ប្រទេសនេះ ក្នុងរយៈពេលជាច្រើនទស្សវត្ស ដោយអះអាងថា អ្នកទោសដែលត្រូវបានប្រហារជីវិតទាំង ៤នាក់ ដែលក្នុងនោះ២នាក់ ជាអ្នកប្រយុទ្ធលទ្ធិប្រជាធិបតេយ្យ ដ៏លេចធ្លោម្នាក់ “សមនឹងទទួលការកាត់ ទោសប្រហារជីវិតជាច្រើនលើក” ។

គួរបញ្ជាក់ថា ការប្រហារជីវិតដែលបាន ប្រកាសកាលពីថ្ងៃចន្ទបានជំរុញឱ្យ មានការថ្កោលទោសពីជុំវិញពិភពលោក បង្កើនការភ័យខ្លាចថា នឹងធ្វើតាម និងជំរុញឱ្យមានការអំពាវនាវ ឱ្យមានវិធានការអន្តរជាតិតឹងរ៉ឹង ប្រឆាំងនឹងរបបយោធាដែលត្រូវបាន គេដាក់ឲ្យនៅឯកោមួយនេះ ។

កាលពីថ្ងៃអង្គារ អ្នកនាំពាក្យយោធា Zaw Min Tun បានទទូចថា បុរសទាំងនោះ “ត្រូវបានផ្តល់សិទ្ធិក្នុងការការពារខ្លួនតាមនីតិវិធីរបស់តុលាការ” ។

“ប្រសិនបើយើងប្រៀបធៀបការ កាត់ទោសរបស់ពួកគេជាមួយ នឹងករណីទោសប្រហារជីវិតផ្សេងទៀត ពួកគេបានប្រព្រឹត្តបទឧក្រិដ្ឋ ដែលពួកគេគួរតែត្រូវបាន កាត់ទោសប្រហារជីវិតជាច្រើនដង” គាត់បានលើកឡើង នៅក្នុងសន្និសីទសារព័ត៌មាន ជាទៀងទាត់នៅក្នុងរដ្ឋធានី ណៃពិដោរ ។

លោក Zaw Min Tun បានលើកឡើងថា “ពួកគេបានធ្វើបាបមនុស្ស ស្លូតត្រង់ជាច្រើននាក់ ។ មានការខាតបង់ធំជាច្រើន ដែលមិនអាចជំនួសបាន” ។

“នេះជាយុត្តិធម៌សម្រាប់ប្រជាជន ។ ខ្ញុំដឹងថា រឿងនេះនឹងលើកឡើងការរិះគន់ ប៉ុន្តែវាត្រូវបានធ្វើដើម្បីយុត្តិធម៌ ។ វាមិនមែនជារឿងបុគ្គលនោះទេ” ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top