បរទេស៖ យោងតាមអាជ្ញាធរក្នុង តំបន់បានឱ្យដឹងថា ចរាចរណ៍នៅលើស្ពាន Antonovsky ឆ្លងកាត់ទន្លេ Dnepr ក្នុងតំបន់ Kherson ដែលគ្រប់គ្រងដោយប្រទេសរុស្ស៊ី ត្រូវបានបញ្ឈប់បន្ទាប់ពីការវាយប្រហាររបស់អ៊ុយក្រែន។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា ស្ពានប្រវែង ១៣៦៦ ម៉ែត្រ ត្រូវបានកងកម្លាំងអ៊ុយក្រែនទម្លាក់គ្រាប់បែកពីលើចំនួន៣ ដង រយៈពេល ២៤ ម៉ោងកន្លងមក។
នៅក្នុងការវាយប្រហារមួយយប់ចុងក្រោយនេះ “ស្ពានត្រូវរងការវាយប្រហារ ប៉ុន្តែវាមិនត្រូវបានបំផ្លាញទេ។ លោក Kirill Stremousov អនុប្រធានរដ្ឋបាលតំបន់ Kherson បាននិយាយថា មានតែរន្ធថ្មីមួយចំនួននៅលើស្ពាន។
មន្ត្រីរូបនេះបានបន្ថែមថា «យើងបានផ្អាកចរាចរណ៍ទាំងអស់លើស្ពាន] ហើយនឹងជួសជុលវាឥឡូវនេះ»។
យោងតាមលោក Stremousov ស្ពានបណ្តែតទឹកឆ្លងកាត់លើ Dnieper នឹងត្រូវបានបង្កើតឡើង នៅក្នុងតំបន់ ដោយរង់ចាំការជួសជុលនៅលើស្ពាន Antonovsky ៕