បរទេស៖ប្រធានភ្នាក់ងារស៊ើបការណ៍ពិសេសនៃក្រសួងការពារជាតិអ៊ុយក្រែនលោក Kirill Budanov កាលពីថ្ងៃម្សិលមិញនេះបានថ្លែងថារដ្ឋាភិបាលទីក្រុងគៀវបានសម្លេងមើលឃើញនូវប្រព័ន្ធអាវុធរបស់អាមេរិក HIMARS គឺជាជម្រើស
ដ៏ល្អសម្រាប់ជំនួសប្រព័ន្ធមីស៊ីល ដែលសល់ពីសហភាពសូវៀត Tochka-U ។
ថ្លែងនៅក្នុងបទសំភាសមួយជាមួយនឹងកាសែតវ៉ាស៊ិនតោនប៉ុស្តិលោក Budanov បានចង្អុលបង្ហាញថាបច្ចុប្បន្ន Tochka-U ដែលនៅសេសសល់គឺជាអាវុធដែលអាចបាញ់បានចំងាយឆ្ងាយបំផុតនិងជាជម្រើសតែមួយគត់របស់អ៊ុយក្រែននៅពេល
នេះហើយក្នុងនោះអ៊ុយក្រែននៅសល់ក្នុងស្តុកមានចំនួនតិចតួចប៉ុណ្ណោះសម្រាប់ការពាររុស្សី។
គួរឲ្យដឹងដែរថា Tochka-U គឺជាប្រព័ន្ធបាញ់មីស៊ីលដែលប្រើប្រាស់តាំងតែពីឆ្នាំ១៩៧០ហើយវាអាចបាញ់មីស៊ីលម្តងមួយគ្រាប់បានក្នុងចំងាយប្រមាណជា១២០គីឡូម៉ែត្រហើយបច្ចុប្បន្នរដ្ឋាភិបាលទីក្រុងគៀវនៅសេសសល់អាវុធនេះប្រមាណតែជា៤០គ្រឿងប៉ុណ្ណោះគិតចាប់តាំងតែពីជម្លោះជាមួយនឹងរុស្សី៥ខែមុន។
នៅពេលនេះអ៊ុយក្រែនអាចមើលឃើញថាប្រព័ន្ធ HIMARS គឺជាជម្រើសដ៏ល្អបំផុតសម្រាប់ជំនួស Tochka-U ហើយយើងជឿជាក់ថាអ៊ុយក្រែននឹងអាចទទួលបានអាវុធប្រភេទនេះសម្រាប់ប្រយុទ្ធប្រឆាំងនៅក្នុងសង្គ្រាមជាមួយនឹងរុស្សីជាមិនខាន៕ ប្រែសម្រួល៖ស៊ុនលី