ព័ត៌មានអន្តរជាតិ

ចិន ច្រានចោល របាយការណ៍ អាមេរិកប្រឆាំង នឹងក្រុងប៉េកាំង

ប៉េកាំង ៖ អ្នកនាំពាក្យ ក្រសួងការបរទេសចិន បានច្រានចោល របាយការណ៍ របស់សហរដ្ឋអាមេរិក ប្រឆាំងនឹងប្រទេសចិន ដោយថា វាគឺជាព័ត៌មានមិនពិត ផ្នែកនយោបាយ ដែលប្រឌិតដោយសមាជិកព្រឹទ្ធសភា គណបក្សសាធារណរដ្ឋ មួយចំនួនតូច និងគ្មានមូលដ្ឋានទាំងស្រុង។

អ្នកនាំពាក្យចិន លោក Zhao Lijian បានធ្វើការ កត់សម្គាល់នៅក្នុងសន្និសីទ សារព័ត៌មានប្រចាំថ្ងៃ នៅពេលដែលត្រូវ បានសួរឱ្យធ្វើអត្ថាធិប្បាយ លើអ្វីដែលគេហៅថា របាយការណ៍ ដែលចេញផ្សាយ ដោយសមាជិកបុគ្គលិក នៃគណបក្សសាធារណរដ្ឋ នៃគណៈកម្មាធិការសន្តិសុខមាតុភូមិ និងកិច្ចការរដ្ឋាភិបាលព្រឹទ្ធសភា សហរដ្ឋអាមេរិក ។

របាយការណ៍ដែលគេហៅថា បុគ្គលិករបស់ធនាគារកណ្តាល សហរដ្ឋអាមេរិក ត្រូវបានផ្តល់កិច្ចសន្យាជាមួយកម្មវិធីជ្រើសរើស បុគ្គលិកជនជាតិចិន ហើយបានស្នើសុំឱ្យផ្តល់ព័ត៌មានអំពីសេដ្ឋកិច្ចសហរដ្ឋអាមេរិក ការផ្លាស់ប្តូរអត្រាការប្រាក់ និងគោលនយោបាយ ផ្សេងទៀត ។

លោកបានលើកឡើងថា “វាហាក់បីដូចជាអ្នកនយោបាយ អាមេរិកមួយចំនួនអាចនឹងទទួលរងនូវ “China-phobia” ឬការបំភាន់នៃការធ្វើទុក្ខបុកម្នេញ និងបង្ហាញរោគសញ្ញាធ្ងន់ធ្ងរ” ។

លោកបន្ថែមថា “យើងបានកត់សម្គាល់ថា Federal Reserve បានផ្ញើលិខិតមួយទៅកាន់សមាជិកព្រឹទ្ធសភា ដែលពាក់ព័ន្ធ ដោយបង្ហាញពីការសង្ស័យ និងការមិនពេញចិត្ត ចំពោះខ្លឹមសារ នៃរបាយការណ៍នេះ”៕
ប្រែសម្រួល ឈូក បូរ៉ា

To Top