បរទេស៖ ក្រុមអ្នកជំនាញផ្តល់ប្រឹក្សា របស់មន្ទីរប៉ង់តាហ្គោន កាលពីថ្ងៃពុធម្សិលមិញនេះ បានធ្វើការព្រមាននឹងណែនាំអាមេរិក ព្រមទាំងសម្ព័ន្ធមិត្តណាតូផង នូវជំហ៊ានដ៏ចំាបាច់មួយចំនួន ដើម្បីអាចបញ្ចៀសសង្គ្រាមជាមួយនឹងរុស្សី
បានជុំវិញបញ្ហានៅអ៊ុយក្រែន។
ក្រុមអ្នកជំនាញប្រឹក្សា RAND Corporation បានព្រមានថាទណ្ឌកម្មនានា ដែលប្រឆាំងទៅនឹងប្រទេសរុស្សីនោះ គឺជាលក្ខខណ្ឌៈមួយរួចទៅហើយ ដែលនឹងនាំឲ្យមានការកើនឡើងកំដៅ រវាងប្រទេសរុស្សី និងលោកខាងលិចខណៈ
ដែលការបន្តផ្គត់ផ្គង់អាវុធទៅឲ្យ ប្រទេសអ៊ុយក្រែននោះក៏ជាភ្លើង ដែលនឹងនាំឲ្យមានអន់ចិត្តដាក់គ្នា កាន់តែខ្លាំងថែមទៀតជាមិនខាន។
RAND Corporation ដដែលបានបន្តទៀតថា ក្តីព្រួយបារម្ភចំពោះជម្លោះ នៅអ៊ុយក្រែននឹងអាចនាំឲ្យមាន ការប្រឈមមុខដាក់គ្នាដោយយោធា រវាងរុស្សីនិងណាតូប្រាកដណាស់ នឹងអាចកើតឡើងជា មិនខានប្រសិនបើសកម្មភាព
បែបនេះនៅតែបន្ត។
គួរឲ្យដឹងដែរថា RAND Corporation គឺជាក្រុមហ៊ុនអ្នកធ្វើការស្រាវជ្រាវ និងវិភាគទៅលើយោធាអាមេរិក តាំងតែពីឆ្នាំ១៩៤៨មកម្ល៉េះ ហើយស្នាដៃរបស់ខ្លួន ក៏មានមិនតិចនោះដែរ ៕
ប្រែសម្រួល៖ ស៊ុន លី
 
													
																							
 
																								
												
												
												 
						 
					 
						 
					 
						 
					 
								 
																						 
								 
																						 
								 
																						 
								 
																						 
								 
																						 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									