បរទេស៖ របាយការណ៍ជាច្រើនបាននិយាយថា ប្រទេសចិនអាចនឹង ប្រើប្រាស់យន្តហោះចម្បាំង និងការធ្វើសមយុទ្ធមីស៊ីល ដើម្បីរារាំងប្រធានសភាតំណាងរាស្រ្តអាមេរិក គឺលោកស្រី Nancy Pelosi ពីដំណើរទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់។ គណបក្សប្រជាធិបតេយ្យនៅរដ្ឋកាលីហ្វ័រញ៉ា មិនបានបញ្ជាក់ ឬបដិសេធគម្រោងទៅ កោះនេះនៅខែក្រោយនេះទេ បន្ទាប់ពីមានសេចក្តីរាយការណ៍ ពីប្រព័ន្ធផ្សព្វផ្សាយ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា ទីក្រុងប៉េកាំងអាចប្រកាសតំបន់គ្មានការហោះហើរ ឬរឹតបន្តឹងការធ្វើនាវាចរណ៍ ដោយធ្វើសមយុទ្ធយោធានៅជិតច្រកសមុទ្រតៃវ៉ាន់ ដោយបង្ខំឱ្យយន្តហោះរបស់លោកស្រី Pelosi “ធ្វើផ្លូវវាង” , នេះបើតាមកាសែត South China Morning Post បានរាយការណ៍កាលពីថ្ងៃពុធដោយដកស្រង់សម្តីអ្នកជំនាញយោធា។
ទូរទស្សន៍ CNN បានដកស្រង់សម្តីមន្ត្រីសេតវិមានដូចគ្នាកាលពីថ្ងៃសុក្រថា ជាការបញ្ចេញសំឡេងព្រួយបារម្ភថា ប្រទេសចិនអាចនឹងប្រកាសតំបន់ហាមហោះហើរ នៅក្នុងការប៉ុនប៉ងដើម្បីរារាំងការធ្វើដំណើររបស់លោកស្រី Pelosi ដែលអាចធ្វើទៅបាន។ កាសែត New York Times បានដកស្រង់សម្តីមន្ត្រីអាមេរិកកាលពីថ្ងៃចន្ទថា ប្រទេសចិនអាចបញ្ជូនយន្តហោះចម្បាំងទៅ “អម” យន្តហោះរបស់លោកស្រី Pelosi និងការពារយន្តហោះពីការចុះចត៕