បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា មន្ត្រីរបស់ទីក្រុងសាន់ហ្វ្រានស៊ីស្កូ ស្ថិតនៅរដ្ឋភាគខាងលិច សហរដ្ឋអាមេរិក កាលីហ្វ័រញ៉ា បានប្រកាសដាក់ទីក្រុង ក្នុងកម្រិតប្រកាសអាសន្ន ពីសំណាក់វិរុសរាតត្បាតអុតស្វា
ឬ Monkeypox ។
មន្ត្រីជាន់ខ្ពស់ផ្នែកសុខាភិបាលលោកស្រី Susan Philip បានបញ្ជាក់ថា៖ ពួកយើងនៅពេលនេះគឺ មានបំណងតែមួយគត់ធ្វើយ៉ាង អាចប្រើប្រាស់ធនធានរបស់យើងទាំងអស់ នៅក្នុងសេវាកម្មដើម្បីបម្រើសេវា សុខភាពសាធារណៈទាំង
ឯកជននិងរដ្ឋដើម្បីឲ្យ ទទួលបានប្រសិទ្ធភាពបំផុត។
ទោះបីជាយ៉ាងណាក្តីលោកស្រី Philip បានសង្កត់ធ្ងន់ថា នាងមិនមានគម្រោងអំពាវនាវ ឱ្យមានការបិទឬការរឹតត្បិត ណាមួយដែលបែងចែកណាមួយ ដែលមានលក្ខណៈស្រដៀង ទៅនឹងការប្រកាសអាសន្ន ដែលធ្លាប់បានចេញចំពេលមាន
ការរាតត្បាតនៃជំងឺកូវីដ១៩ កន្លងមកនោះទេ។
គួរឲ្យដឹងដែរថា គិតត្រឹមថ្ងៃពុធកន្លងទៅនេះ ករណីឆ្លងសរុបជំងឺអុតស្វា មានទៅដល់២៦១នាក់ហើយ នៅក្នុងទីក្រុងហើយអជ្ញាធរជឿជាក់ថា ចំនួននេះនឹងមានការកើនឡើងបន្ថែមទៀត ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ៕
ប្រែសម្រួល៖ ស៊ុន លី