ព័ត៌មានអន្តរជាតិ

លោក ស៊ី ជីនពីង ព្រមានលោក បៃដិន ថាកុំឲ្យប្រលែងជាមួយភ្លើង ជុំវិញបញ្ហាកោះតៃវ៉ាន់

ប៉េកាំង ៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិន បានរាយការណ៍ថា ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន និងមេដឹកនាំចិន លោក ចូ បៃដិន បានជជែកគ្នា តាមទូរស័ព្ទកាលពីថ្ងៃព្រហស្បតិ៍ ដោយលោក ស៊ី បានព្រមានមេដឹកនាំអាមេរិកកុំឱ្យ “លេងជាមួយភ្លើង” លើបញ្ហាកោះតៃវ៉ាន់។

កិច្ចប្រជុំ តាមប្រព័ន្ធ អ៊ីនធឺណិត មានរយៈពេលជាងពីរម៉ោង ខណៈទីក្រុងប៉េកាំង និងក្រុងវ៉ាស៊ីនតោន បង្កើនហានិភ័យ នៃជម្លោះ បើកចំហលើកោះ ដែល ចិន អះអាងថា ជាផ្នែក នៃទឹកដីរបស់ខ្លួន

ប្រធានាធិបតីចិន បានប្រើភាសា ដូចគ្នា ពេល ដែលលោកនិយាយ ជាមួយ លោក បៃដិន កាលពី ខែវិច្ឆិកា ឆ្នាំមុន។ លោក ស៊ី បានលើកឡើងថា “ខ្ញុំសង្ឃឹមថា ភាគីអាមេរិក យល់យ៉ាងពេញលេញលើបញ្ហានេះ”។

លោកបន្ថែមថា “វាគឺជាឆន្ទៈដ៏មុតមាំ របស់ប្រជាជនចិនជាង ១,៤ពាន់លាននាក់ ដើម្បីការពារយ៉ាងម៉ឺងម៉ាត់ នូវអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី របស់ប្រទេសចិន” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

មន្ត្រីអាមេរិកមួយរូបបានឲ្យដឹងថា ទោះបីជាមានការផ្លាស់ប្តូរភាព តានតឹងជុំវិញកោះតៃវ៉ាន់ក៏ដោយ ក៏មេដឹកនាំទាំងពីរបានយល់ព្រម កំណត់ពេលនូវអ្វី ដែលនឹងក្លាយជាជំនួបលើកដំបូងរបស់ពួកគេផ្ទាល់ ចាប់តាំងពីលោក បៃដិន ចូលកាន់តំណែង៕

ប្រែសម្រួល ឈូក បូរ៉ា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top