ព័ត៌មានអន្តរជាតិ

រុស្ស៊ី វាយប្រហារដោយមីស៊ីលយ៉ាងខ្លាំងក្លា សំដៅលើមូលដ្ឋានយោធា នៅភាគកណ្តាលអ៊ុយក្រែន

បរទេស៖ ការវាយប្រហាររបស់រុស្សី លើទីតាំងយោធា និងអគារលំនៅឋានទូទាំងប្រទេសអ៊ុយក្រែន ដែលមានស្លាកស្នាមដោយសង្រ្គាម កាលពីថ្ងៃព្រហស្បតិ៍ បានបណ្តាលឲ្យមនុស្សស្លាប់ជាច្រើននាក់ ហើយលោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky បានពណ៌នាថាជា “អំពើភេរវកម្មដោយមីស៊ីល”។

យោងតាមសារព័ត៌មាន The Moscow Times ចេញផ្សាយកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា ការវាយប្រហារដ៏ខ្លាំងក្លាបំផុត ដែលបានវាយប្រហារតំបន់ Kirovohrad បានកើតឡើង ខណៈដែលប្រទេសនេះកំពុងប្រារព្ធទិវា ភាពជារដ្ឋអ៊ុយក្រែនជាលើកដំបូង ដែលត្រូវបានប្រកាសដោយ Zelensky មុននេះ។

ការលុកលុយរបស់រុស្សី បានក្លាយទៅជាសង្រ្គាម ដ៏ឃោរឃៅនៃការបំផ្លាញ និងការប្រយុទ្ធដោយកាំភ្លើងធំនៅជួរមុខ។ ភាគីទាំងពីរកំពុងវាយប្រហារគោលដៅ នៅពីក្រោយខ្សែប្រយុទ្ធជួរមុខ ដើម្បីបង្អាក់សមត្ថភាពរបស់ភាគីម្ខាងទៀត ក្នុងការប្រយុទ្ធប្រឆាំងនឹង ជម្លោះដែលអូសបន្លាយ។

អភិបាលតំបន់លោក Andriy Raikovich បាននិយាយនៅក្នុងវីដេអូមួយ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់លោកថា “មនុស្ស ២៥នាក់ត្រូវបានផ្ទេរទៅកាន់កន្លែងព្យាបាល និងកំពុងទទួលការព្យាបាល ហើយមនុស្ស ៥នាក់ផ្សេងទៀតបានស្លាប់” ៕

ប្រែសម្រួលៈ ណៃ តុលា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top