ព័ត៌មានអន្តរជាតិ

មន្រ្តីជាន់ខ្ពស់អ៊ុយក្រែនថា ទាហានរបស់ខ្លួន បាញ់រ៉ុក្កែតអាមេរិក HIMARS ដោយបិទភ្នែក

បរទេស៖ ការបញ្ជូនប្រព័ន្ធរ៉ុក្កែត HIMARS ដែលផលិតដោយសហរដ្ឋអាមេរិក គឺជា “ជំហានដំបូងដ៏ល្អ” ប៉ុន្តែលោកខាងលិចមិនបាន ផ្តល់នូវបច្ចេកវិទ្យាចាំបាច់នានា ដើម្បីវាយប្រហារគោលដៅឱ្យ បានត្រឹមត្រូវនោះទេ , នេះបើតាមមន្ត្រីជាន់ខ្ពស់អ៊ុយក្រែន បានត្អូញត្អែរនៅក្នុងបទសម្ភាសន៍មួយ ដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Anton Gerashchenko ទីប្រឹក្សាក្រសួងកិច្ចការផ្ទៃក្នុងអ៊ុយក្រែន បានប្រាប់ទស្សនាវដ្ដី Newsweekថា រ៉ុក្កែត “HIMARS និងកាំភ្លើងធំធុនធ្ងន់ គឺជាជំហានដំបូងដ៏ល្អ ប៉ុន្តែប្រសិនបើយើងមិនមាន បច្ចេកវិទ្យាក្នុងការស្វែងរក និងកែតម្រូវគោលដៅសម្រាប់ការ វាយប្រហារដោយកាំភ្លើងធំទេនោះ នោះយើងគ្រាន់តែបាញ់ដោយបិទភ្នែកប៉ុណ្ណោះ” ។ ។

កាលពីដើមខែនេះ លោក Vadim Skibitskiy អ្នកនាំពាក្យនៃនាយកដ្ឋានស៊ើបការណ៍សម្ងាត់ របស់ប្រទេសអ៊ុយក្រែន នៅក្រសួងការពារជាតិបានអះអាងថា រដ្ឋាភិបាលទីក្រុងគៀវ ចាត់ទុកឧបទ្វីប Crimean ជាគោលដៅស្របច្បាប់ សម្រាប់សព្វាវុធរយៈចម្ងាយឆ្ងាយ រួមទាំង MI142 HIMARS ផលិតដោយសហរដ្ឋអាមេរិក និង M270 MLRS ដែលផ្គត់ផ្គង់ដោយមហាអំណាចលោកខាងលិច ៕

ប្រែសម្រួលៈ ណៃ តុលា

To Top