ព័ត៌មានអន្តរជាតិ

Update: ក្រសួងការពារជាតិរុស្ស៊ី បង្ហាញពីមូលហេតុ ដែលអ៊ុយក្រែន ផ្លោងមីស៊ីល ដាក់ពន្ធនាគារ សម្លាប់អ្នកទោសរាប់សិបនាក់

បរទេស ៖ ក្រសួងការពារជាតិរុស្ស៊ី បានអះអាងថា កងកម្លាំងរបស់រដ្ឋាភិបាល ទីក្រុងគៀវ បានបាញ់ផ្លោងដាក់មជ្ឈមណ្ឌល ឃុំឃាំងដែលកាន់កាប់ដោយ POWs របស់អ៊ុយក្រែន នៅព្រឹកថ្ងៃសុក្រ ដើម្បី “គំរាម” ដល់កងទ័ពរបស់ពួកគេ ដែលប្រហែលជាចង់ចុះចាញ់ ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រសួងការពារជាតិរុស្ស៊ី បាននិយាយថា “ទាហានអ៊ុយក្រែន មួយចំនួនធំកំពុងទម្លាក់អាវុធ ចុះដោយស្ម័គ្រចិត្ត ហើយដឹងពីការប្រព្រឹត្ត ដោយមនុស្សធម៌ ចំពោះអ្នកទោសពីភាគីរុស្ស៊ី” ហើយក្រសួងការពារជាតិរុស្ស៊ី បានហៅការវាយប្រហារ របស់អ៊ុយក្រែននេះថា “គួរឱ្យស្អប់ខ្ពើម” ។

អាជ្ញាធរនៅសាធារណរដ្ឋប្រជាមានិត Donetsk (DPR) បាននិយាយថា ចំនួនអ្នកស្លាប់នៅក្នុងការវាយប្រហារ ដោយមីស៊ីលបានកើន ឡើងដល់ ៥៣ នាក់ហើយ ។ អនុរដ្ឋមន្ត្រីក្រសួងព័ត៌មាន របស់ DPR លោក Daniil Bezsonov បានបង្ហោះវីដេអូ ក្រាហ្វិចនៅលើប៉ុស្តិ៍ Telegram របស់ខ្លួនដែលបង្ហាញ ពីសាកសពជាច្រើន ដាច់ជាបំណែកៗ និងឆេះ នៅខាងក្នុងអគារ ដែលត្រូវបានបំផ្លាញ៕
ប្រែសម្រួលៈ ណៃ តុលា

To Top