គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២២ថា អ៊ុយក្រែនបានលើកឡើងថាការបាញ់ផ្លោង “ខ្លាំងបំផុត” ដោយក្រុងម៉ូស្គូមកទល់ពេលនេះ នៃទីក្រុងភាគខាងត្បូង Mykolaiv បានសម្លាប់មហាសេដ្ឋីនាំចេញ គ្រាប់ធញ្ញជាតិកាលពីថ្ងៃអាទិត្យ ខណៈដែលរុស្ស៊ីបានអះអាងថា ការវាយប្រហារពីយន្តហោះគ្មានមនុស្សបើកបានធ្វើឱ្យបុគ្គលិក៦នាក់រងរបួសនៅឯទីស្នាក់ការកណ្តាលនៃ កងនាវាសមុទ្រខ្មៅរបស់ខ្លួននៅក្នុងឧបទ្វីបគ្រីមេ ។
អ្នកកាសែតមកពីទីភ្នាក់ងារព័ត៌មាន AFP បានមើលឃើញពីការទម្លាក់គ្រាប់បែករបស់រុស្ស៊ី យ៉ាងខ្លាំងក្លាទៅលើទីក្រុង Bakhmut ភាគខាងកើត បន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានអំពាវនាវឱ្យជនស៊ីវិលចាកចេញពីជួរមុខនៃតំបន់ Donetsk ដោយសារតែការវាយលុករបស់វិមានក្រឹមឡាំង ។
អាជ្ញាធររុស្ស៊ីនៅឧបទ្វីប Crimean Black Sea ដែលត្រូវបានរឹបអូសដោយទីក្រុងម៉ូស្គូ ពីអ៊ុយក្រែនក្នុងឆ្នាំ២០១៤ បានឲ្យដឹងថាឧបករណ៍បំផ្ទុះតូចមួយពី យន្តហោះគ្មានមនុស្សបើកដែលទំនងជាត្រូវបានបាញ់បង្ហោះ នៅក្បែរនោះ បានវាយប្រហារបញ្ជាការកងទ័ពជើងទឹកនៅក្រុង Sevastopol ។
អភិបាលក្រុងក្នុងតំបន់បានស្តីបន្ទោស “អ្នកជាតិនិយមអ៊ុយក្រែន” សម្រាប់ការវាយប្រហារដែលបានបង្ខំឱ្យលុបចោលពិធីបុណ្យនៅក្នុងទីក្រុង ដែលជាថ្ងៃបុណ្យប្រចាំឆ្នាំរបស់រុស្ស៊ីដែល ប្រារព្ធពិធីកងទ័ពជើងទឹក ។
ប៉ុន្តែកងទ័ពជើងទឹកអ៊ុយក្រែន បានចោទរុស្ស៊ីថា រៀបចំការវាយប្រហារនេះថា ជាលេសដើម្បីលុបចោលពិធីបុណ្យតែប៉ុណ្ណោះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា