ព័ត៌មានអន្តរជាតិ

កងកម្លាំងណាតូ ប្រកាសសញ្ញាអាសន្ន ក្នុងពេលដែលភាពតានតឹងរវាងកូសូវ៉ូ និងស៊ែប៊ីកំពុងកើនឡើង

បរទេស៖ យោងតាមការចេញផ្សាយរបស់ rt.com នៅថ្ងៃនេះបានឲ្យដឹងថាកងកម្លាំង របស់កូសូវ៉ូដែលដឹកនាំ ដោយណាតូឬ KFOR ត្រូវបានគេមើលឃើញថា កំពុងត្រៀមរៀបចំខ្លួនយ៉ាងតឹងតែងកាលពីល្ងាចថ្ងៃសៅរ៍ នៅក្នុងទីក្រុង
Kosovska Mitrovica ដែលស្ថិតនៅក្នុងតំបន់កូសូវ៉ូ Kosovo ជាតំបន់បំបែកខ្លួនចេញពី ប្រទេសស៊ែប៊ី នាពេលកន្លងមក។

កងកម្លាំងដែលភាគច្រើន គឺជាកងកម្លាំងរបស់ ប្រទេសអ៊ីតាលីត្រូវបានគេមើលឃើញថា បានបង្ហាញវត្តមានជាច្រើន នៅក្នុងទីតាំងក្បែរទៅនឹងស្ពានឆ្លងទន្លេ Ibar ដែលជាស្ពានបែងចែករវាងទីក្រុងភាគខាងជើង នៃប្រទសស៊ែប៊ីនិងទីក្រុង
ភាគខាងត្បូងរបស់ស៊ែប៊ី ជាមួយនឹងតំបន់កូសូវ៉ូ។

ទោះបីជាយ៉ាងណាក្តី KFOR បានចេញសេចក្តីរាយការណ៍មួយនៅក្រោយការដាក់ ពង្រាយកងកម្លាំងរបស់ខ្លួននោះថា៖ការត្រៀមរៀបចំលើកនេះគឺ ធ្វើឡើងដើម្បីការពារឬក្នុងករណីមានការឈ្លានពាន ឬអស្ថេរភាពណាមួយនឹង កើតឡើងនៅក្នុង
តំបន់។

KFOR បានប្រកាសអាសន្នកម្រិតខ្ពស់ ដែលយើងអាចមើលឃើញថារថយន្តយោធា ចន្លោះពី៣០ទៅ៤០គ្រឿង ត្រូវបានដាក់ពង្រាយនៅតាមតំបន់នានា ក្នុងតំបន់កូសូវ៉ូហើយក្នុងនោះផងដែរក្រុមប៉ូលីសពិសេស របស់កូសូវ៉ូក៏បានចាប់ផ្តើមធ្វើសកម្មភាពចល័តអាវុធ និងសំភារៈយោធា ជាច្រើនផងដែរ៕

ប្រែសម្រួល៖ ស៊ុន លី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top