ព័ត៌មានអន្តរជាតិ

សមិទ្ធិផល នុយក្លេអ៊ែររបស់អ៊ីរ៉ង់ ជាសន្លឹកបៀឈ្នះ នៅក្នុងការចរចានុយក្លេអ៊ែរ

" "

តេអេរ៉ង់៖ លោក Pejman Shirmardi អនុប្រធានអង្គការ ថាមពលអាតូមិកអ៊ីរ៉ង់ (AEOI) បានឲ្យដឹងថា សមិទ្ធិផលរបស់អ៊ីរ៉ង់ ក្នុងឧស្សាហកម្មនុយក្លេអ៊ែរ គឺជាឥទ្ធិពលមួយ សម្រាប់អ្នកចរចា អ៊ីរ៉ង់ក្នុងកិច្ចពិភាក្សា ដែលមានគោលបំណង ស្តារឡើងវិញនូវកិច្ចព្រមព្រៀង នុយក្លេអ៊ែរឆ្នាំ២០១៥ ។

លោក Shirmardi បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន IRNA ផ្លូវការថា សមិទ្ធិផលរបស់ AEOI រួមទាំងការផលិតអ៊ុយរ៉ាញ៉ូម ៦០ភាគរយ និងការបាញ់បង្ហោះ IR-6 centrifuges គឺជា “សន្លឹកបៀឈ្នះ” របស់ក្រុមអ្នកចរចាអ៊ីរ៉ង់។

" "

លោកបានលើកឡើងថា ការភ័យខ្លាចដ៏ធំបំផុត របស់បស្ចិមលោក គឺការបង្រួបបង្រួមវិទ្យាសាស្ត្រ នុយក្លេអ៊ែរ នៅក្នុងប្រទេសអ៊ីរ៉ង់ ដោយលោកបានព្រមានថា “រាល់សកម្មភាព” ប្រឆាំងនឹងឧស្សាហកម្ម នុយក្លេអ៊ែររបស់អ៊ីរ៉ង់ នឹងត្រូវបានឆ្លើយតប ដោយសាធារណរដ្ឋអ៊ីស្លាម។

" "

ការដកទីក្រុងវ៉ាស៊ីនតោនចេញ ពីកតិកាសញ្ញានុយក្លេអ៊ែរ ដែលត្រូវបានគេស្គាល់ជាផ្លូវការថា ជាផែនការសកម្មភាពទូលំទូលាយរួម (JCPOA) នៅខែឧសភា ឆ្នាំ២០១៨ និងការដាក់ទណ្ឌកម្មឯកតោភាគីឡើងវិញ លើអ៊ីរ៉ង់ និងវិធានការសងសឹក របស់ភាគីក្រោយ បានជំរុញឱ្យកិច្ចព្រមព្រៀងនេះ ស្ទើរតែឈានដល់ការដួលរលំ។

ការពិភាក្សា ដើម្បីស្តារកិច្ចព្រមព្រៀងឡើងវិញ បានចាប់ផ្តើមនៅក្នុងខែមេសា ឆ្នាំ២០២១ នៅក្នុងរដ្ឋធានីវីយែននៃប្រទេសអូទ្រីស ប៉ុន្តែត្រូវបានផ្អាកនៅក្នុងខែមីនាឆ្នាំនេះ ដោយសារតែភាពខុសគ្នា ខាងនយោបាយ រវាងទីក្រុងតេអេរ៉ង់ និងវ៉ាស៊ីនតោន៕

ប្រែសម្រួល ឈូក បូរ៉ា

To Top