គៀវ៖ កងទ័ពរុស្ស៊ីហាក់ដូចជា ប្រើប្រព័ន្ធអាកាសគ្មានមនុស្សបើកប្រភេទឧទ្ធម្ភាគចក្ររបស់ខ្លួន ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីសាកល្បងប្រព័ន្ធការពារ ដែនអាកាសអ៊ុយក្រែន។
កងទ័ពអ៊ុយក្រែន បានអះអាងកាលពីថ្ងៃពុធថា ពួកគេបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក ប្រភេទឧទ្ធម្ភាគចក្រដែលមានស្លាបរ៉ូតារីងធ្ងន់របស់រុស្ស៊ី ដោយប្រព័ន្ធមីស៊ីល Starstreak ដែលផលិតដោយចក្រភពអង់គ្លេស។
រូបថតនៃការធ្លាក់ យន្តហោះគ្មានមនុស្សបើកនេះ ត្រូវបានគេចែករំលែកពេញបណ្ដាញសង្គម។ ខ្សែអាត់វីដេអូបានបង្ហាញថា ដ្រូនបានបែកបាក់ទាំងស្រុង ប៉ុន្តែគេអាចកំណត់អត្តសញ្ញាណ rotor និងកន្ទុយ boom ព្រមទាំងស្លាកសញ្ញាដែលត្រូវគ្នានឹងគោលដៅរបស់យន្តហោះ គ្មានមនុស្សបើករុស្ស៊ី ដែលបង្កើតឡើងដោយក្រុមហ៊ុន JSC CSTS Dinamika ដែលជាផ្នែកមួយនៃក្រុមហ៊ុន Technodinamika Group ។
ប្រព័ន្ធដែលមានយានជំនិះគ្មានមនុស្សបើក (យន្តហោះគ្មានមនុស្សបើកគោលដៅ) ត្រូវបានរចនាឡើង ដើម្បីក្លែងធ្វើយន្តហោះគ្មានមនុស្សបើក និងឧទ្ធម្ភាគចក្រល្បឿនទាប នៅពេលសាកល្បងគំរូ និងអាវុធទំនើប។
វារួមបញ្ចូលទាំងឧទ្ធម្ភាគចក្រ គ្មានមនុស្សបើកប្រភេទយានជំនិះដែលមានទម្ងន់ហោះឡើងជាង ៣១៥គីឡូក្រាម ស្ថានីយគ្រប់គ្រងដី កន្លែងជំនួយដីសម្រាប់ភាពស្មុគស្មាញ និងឧបករណ៍ផ្សេងទៀត។
យោងតាមអ្នកអភិវឌ្ឍន៍យាន្ដប្រភេទ UAV ក្លែងធ្វើឥរិយាបថនៃគោលដៅអាកាស ដែលអនុញ្ញាតឱ្យអ្នកសាកល្បងអាវុធថ្មី ក្នុងលក្ខខណ្ឌជិតស្និទ្ធ តាមដែលអាចធ្វើទៅបានដើម្បីប្រយុទ្ធ។
ជាក់ស្តែងពេលនេះ យោធារុស្ស៊ីកំពុងប្រើប្រាស់ប្រព័ន្ធទាំងនេះ ដើម្បីកំណត់ទីតាំង របស់កងកម្លាំងការពារដែនអាកាសអ៊ុយក្រែន។ ហើយយន្ដហោះដ្រូនទាំងនេះ មានភាពស្រដៀងគ្នារវាងឧទ្ធម្ភាគចក្រ Z-10 របស់ចិន និង Apache របស់អាមេរិក៕