ព័ត៌មានអន្តរជាតិ

ប្រទេសមីយ៉ាន់ម៉ា បន្តដាក់ប្រទេសក្នុងគ្រាអាសន្ន រយៈពេល ៦ខែទៀត

រ៉ង់ហ្គូន៖ ក្រុមប្រឹក្សាការពារជាតិ និងសន្តិសុខជាតិរបស់មីយ៉ាន់ម៉ា បានសម្រេចកាលពីថ្ងៃអាទិត្យ ដើម្បីបន្តដាក់ប្រទេសក្នុងគ្រាអាសន្នរយៈពេល ៦ខែទៀត នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។

ក្រុមប្រឹក្សាបានឲ្យដឹងថា ការសម្រេចចិត្តនេះត្រូវបានធ្វើឡើង សម្រាប់ការរៀបចំចាំបាច់ សម្រាប់ការបោះឆ្នោតសកលពហុបក្ស។

យោងតាមរដ្ឋធម្មនុញ្ញឆ្នាំ២០០៨ របស់ប្រទេសមីយ៉ាន់ម៉ា ស្ថានភាពនៃភាពអាសន្នរបស់ ប្រទេសអាចត្រូវបានគេប្រកាសរហូតដល់ ២ឆ្នាំ ដែលជាការប្រកាសលើកដំបូងនៃមួយឆ្នាំ និង ២លើករយៈពេល ៦ខែនីមួយៗ។

ប្រធានាធិបតីស្តីទីមីយ៉ាន់ម៉ា លោក U Myint Swe បានប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន រយៈពេលមួយឆ្នាំដំបូងនៅថ្ងៃទី០១ ខែកុម្ភៈឆ្នាំមុន ហើយបានប្រគល់អំណាចរដ្ឋទៅឱ្យអគ្គមេបញ្ជាការរងផ្នែកសេវាកម្មការពារជាតិ ឧត្តមសេនីយ មីន អ៊ុងឡាំង ។

គួរបញ្ជាក់ថា នៅថ្ងៃទី៣១ ខែមករា ឆ្នាំនេះ ក្រុមប្រឹក្សាការពារជាតិ និងសន្តិសុខជាតិបានប្រកាស ការពន្យារពេលរយៈពេល ៦ខែដំបូងនៃភាពអាសន្ន៕

ប្រែសម្រួល ឈូក បូរ៉ា

To Top