Update: លោកប្រធានាធិបតីអាមេរិក ចូ បៃឌិន បញ្ជាក់ថា ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អាមេរិក នៅក្រុងកាប៊ុលបានសម្លាប់ប្រមុខក្រុមអាល់កៃដា លោក Ayman al-Zawahiri ដែលជាភេរវករដែលគេតាមចាប់បំផុតមួយរបស់ពិភពលោក និងជាមេខ្លោងនៃការវាយប្រហារថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០០១, នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។
