ព័ត៌មានអន្តរជាតិ

UPDATE: លោក បៃដិន អះអាងថា អាមេរិក បានសម្លាប់មេដឹកនាំក្រុមអាល់កៃដា ក្នុងការវាយប្រហារដោយយន្ដហោះដ្រូន

វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន បានប្រកាសនៅល្ងាចថ្ងៃចន្ទម្សិលមិញនេះថា មេដឹកនាំក្រុមអាល់កៃដា លោក Ayman al-Zawahiri ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារ ដោយយន្តហោះដ្រូន នៅទីក្រុងកាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន។

លោក បៃដិន បានឲ្យដឹងនៅក្នុងសុន្ទរកថាផ្ទាល់ពី Blue Room Balcony នៅសេតវិមានថា “ខ្ញុំបានអនុញ្ញាតឱ្យធ្វើកូដកម្មច្បាស់លាស់ ដែលនឹងដកលោកចេញពីសមរភូមិ និងមិន​មាន​ជន​ស៊ីវិល​ស្លាប់​នោះទេ”។

លោក Al-Zawahiri បានក្លាយជាប្រធានក្រុមអាល់កៃដាក្នុងឆ្នាំ២០១១ បន្ទាប់ពីមេដឹកនាំ ដ៏យូររបស់ខ្លួនគឺ លោក Osama bin Laden ត្រូវបានបាញ់សម្លាប់ដោយកងកម្លាំងសហរដ្ឋអាមេរិកនៅក្នុងទីក្រុង Abbottabad ប្រទេសប៉ាគីស្ថាន អំឡុងពេលការវាយឆ្មក់មួយ។

ការប្រកាសរបស់លោក បៃដិន បានកើតឡើងជិតមួយឆ្នាំបន្ទាប់ពីយោធាអាមេរិក បានបញ្ចប់ការដកទ័ពចេញពីប្រទេសអាហ្វហ្គានីស្ថាន ដែលខ្លួនបានឈ្លានពានជាការឆ្លើយតបទៅនឹងការវាយប្រហារ ភេរវកម្មកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ ដែលធ្វើឡើងដោយក្រុមអាល់កៃដា ប្រឆាំងនឹងគោលដៅនៅលើទឹកដីអាមេរិក ដែលបានសម្លាប់មនុស្សជិត ៣០០០នាក់៕

ប្រែសម្រួល ឈូក បូរ៉ា

To Top