ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ៖ សំណើរបស់អឺរ៉ុប ស្តីពីការរស់ឡើងវិញ នៃកិច្ចព្រមព្រៀង នុយក្លេអ៊ែ កំពុងស្ថិតក្រោម ការត្រួតពិនិត្យ

តេអេរ៉ង់ ៖ ទីភ្នាក់ងារសារព័ត៌មាន IRNA ផ្លូវការបានរាយការណ៍ថា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amir-Abdollahian បានឲ្យដឹងថា ប្រទេសអ៊ីរ៉ង់ កំពុងពិនិត្យមើលសំណើថ្មី របស់អ្នកសម្របសម្រួល សហភាពអឺរ៉ុប សម្រាប់ការរស់ឡើងវិញ នៃកិច្ចព្រមព្រៀង នុយក្លេអ៊ែរឆ្នាំ២០១៥ ។

អ្នកការទូតកំពូលអ៊ីរ៉ង់បានឲ្យដឹងថា “យើងបានប្រកាសពីការត្រៀមខ្លួនរបស់យើង ដូច្នេះនៅពេលកំណត់ គណៈប្រតិភូ មកពីប្រទេសអ៊ីរ៉ង់ និងក្រុម P4+1 ដោយមានការចូលរួម ដោយប្រយោល របស់សហរដ្ឋអាមេរិក អាចតាមដានការពិភាក្សានៅទីក្រុងវីយែនអំពីព័ត៌មានលម្អិត សម្រាប់កិច្ចព្រមព្រៀងណាមួយ” សំដៅដល់ការចរចាលើការស្តារឡើងវិញ នូវសន្ធិសញ្ញានុយក្លេអ៊ែរ ដែលត្រូវបានគេស្គាល់ជាផ្លូវការថា ជាផែនការសកម្មភាព ទូលំទូលាយរួម (JCPOA) ។

លោក Amir-Abdollahian បានលើកឡើងថា ក្រសួងការបរទេសអ៊ីរ៉ង់ មានការព្រួយបារម្ភអំពីសិទ្ធិ របស់ប្រទេសអ៊ីរ៉ង់ ដោយបន្ថែមបន្ទាត់ក្រហម របស់អ៊ីរ៉ង់ ត្រូវតែត្រូវបានយកមកពិចារណា យ៉ាងពេញលេញនៅក្នុងកិច្ច ព្រមព្រៀងនាពេលខាងមុខ ។

លោកបានកត់សម្គាល់ថា “ខ្ញុំសូមបញ្ជាក់ថា យើងយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះការសម្រេចបាននូវ កិច្ចព្រមព្រៀងដ៏រឹងមាំ ល្អ និងស្ថិរភាព ហើយប្រសិនបើភាគី អាមេរិកមានភាពប្រាកដនិយម និងមានភាពបត់បែនចាំបាច់ ក្នុងការចរចា ដែលអាចធ្វើទៅបាន ការឈានដល់កិច្ចព្រមព្រៀង មួយនឹងមិនឆ្ងាយពីការ ឈានដល់នោះទេ” ។

ប្រធានគោលនយោបាយ ការបរទេស របស់សហភាពអឺរ៉ុប និងអ្នកសម្របសម្រួលនៃគណៈកម្មការចម្រុះ JCPOA លោក Josep Borrell នាពេលថ្មីៗនេះ បានផ្តល់សំណើដល់ភាគីនៃការចរចា ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីបំបែកការជាប់គាំងនៅក្នុងកិច្ចចរចា នុយក្លេអ៊ែរនៅទីក្រុងវីយែន៕

ប្រែសម្រួល ឈូក បូរ៉ា

To Top