ព័ត៌មានអន្តរជាតិ

ចិនត្រៀមខ្លួនរួចជាស្រេច ដើម្បីកប់សត្រូវដែលមកឈ្លានពាន

បរទេស៖ បញ្ជាការ Eastern Theater របស់ប្រទេសចិនបានចេញការព្រមានយ៉ាងខ្លាំងដល់ “ខ្មាំងសត្រូវ” របស់ប្រទេសនេះ ចំពេលមានភាពតានតឹងដែលកំពុងបន្តជុំវិញដំណើរទស្សនកិច្ចដ៏មានសក្តានុពលរបស់ប្រធានសភាអាមេរិក គឺលោកស្រី Nancy Pelosi ទៅកាន់កោះតៃវ៉ាន់។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រុមមន្ត្រីបានចេញផ្សាយវីដេអូមួយកាលពីថ្ងៃចន្ទ ខណៈដែលប្រទេសចិនប្រារព្ធខួបនៃកងទ័ពរំដោះប្រជាជនរបស់ខ្លួន (PLA) ។ វីដេអូ គឺមានសមយុទ្ធ និងអង្គភាពយោធាផ្សេងៗ ជំរុញឱ្យទាហាន “ត្រៀមខ្លួនសម្រាប់ចូលសមរភូមិ ត្រៀមខ្លួនប្រយុទ្ធតាមបញ្ជា កប់សត្រូវដែលឈ្លានពានទាំងអស់”។

ការគំរាមកំហែងនេះត្រូវបានពង្រីកបន្ថែមទៀតដោយលោក Yi Cao អ្នកការទូតចិន អ្នកចូលចិត្តសង្គ្រាមរបស់ចិន ‘អ្នកចម្បាំងចចក’ ដែលបានបង្ហោះសារនៅលើ Twitter។ អ្នកការទូតក៏បានរំលឹកឡើងវិញនូវការព្រមានដែលបានធ្វើឡើងកាលពីសប្តាហ៍មុនដោយទីក្រុងប៉េកាំង ជុំវិញដំណើរទស្សនកិច្ចដែលមានពាក្យចចាមអារ៉ាមរបស់លោកស្រី Pelosi ។ “ចិនក៏បានព្រមានសហរដ្ឋអាមេរិកម្តងទៀតកុំឱ្យបញ្ជូនប្រធានសភា លោកស្រី Pelosi ទៅតៃវ៉ាន់ ដោយថា ការលេងជាមួយភ្លើងនឹងធ្វើឱ្យខ្លួនអ្នកឆេះ!” , នេះបើអ្វីដែលអ្នកការទូតបានសរសេរលើ Twitter ៕ប្រែសម្រួលៈ ណៃ តុលា

To Top