ថ្ងៃទី២ខែសីហា លោកស្រី Pelosi ប្រធានសភារាស្រ្តអាមេរិកបានឆ្លៀតទៅបំពេញទស្សនកិច្ចនៅតៃវ៉ាន់។ ទាកុទិននឹងករណីនេះ ភាគីចិនថ្កោលទោសយ៉ាងខ្លាំងនិងប្រឆាំងយ៉ាង ដាច់ខាត។ ភាគីចិនបានលើកឡើងច្រើនដងអំពីផលវិបាកដ៏ធ្ងន់ធ្ងរនៃករ ឆ្លៀត ទៅបំពេញទស្សនកិច្ចនៅតៃវ៉ាន់ ប៉ុន្តែលោកស្រី Pelosi បានបង្កហេតុក្នុងចេតនាអាក្រក់ដើម្បីបង្កើត វិបត្តិ ។ រឿងនេះបានល្មើសយ៉ាងធ្ងន់ធ្ងរនូវគោលការណ៍ចិនតែមួយនិងការកំណត់នៃ សេចក្តីប្រកាសរួមចំនួន ៣ រវាងចិននិងអាមេរិក បានប្រហារយ៉ាងធ្ងន់ធ្ងរចំពោះមូលដ្ឋាន នយោបាយនៃទំនាក់ទំនងរវាងចិននិងអាមេរិក និងបានបំផ្លាញ យ៉ាងធ្ងន់ធ្ងរដល់ ទំនាក់ ទំនងយោធារវាងចិននិងអាមេរិក ។ ទង្វើរបស់អាមេរិកលើកនេះបានបញ្ចេញសញ្ញា ខុស ឆ្គងដ៏ធ្ងន់ធ្ងរដល់កម្លាំង អបគមន៍ដែល ចង់ឱ្យតៃវ៉ាន់ឯករាជ្យ វាបានធ្វើឱ្យភាពតានតឹង នៅក្នុងច្រកសមុទ្រតៃវ៉ាន់កាន់តែខ្លាំងឡើងៗ ។
អាជ្ញាធរនៃគណបក្ស DPP បានឃុបឃិតជាមួយកម្លាំងខាងក្រៅដើម្បីបង្ក ភាពចលាចល បាន ទទូចអញ្ជើញលោកស្រីPelosi ទៅបំពេញទស្សនកិច្ចនៅតៃវ៉ាន់ ។ ទង្វើនេះគឺមាន គ្រោះថ្នាក់ ខ្លាំងណាស់ ដែល នឹងបង្កផលវិបាកដ៏ធ្ងន់ធ្ងរជាក់ជាពុំខាន។ កងទ័ពរំដោះ ប្រជាជន ចិនបាន ប្រុងជើងការកម្រិត ខ្ពស់ ហើយនឹងបើកប្រតិបត្តិការយោធាមានលក្ខណៈសំដៅមួយចំនួន ដើម្បីវាយបកទៅវិញ ក្នុងន័យ គាំពារយ៉ាងមុតមាំ នូវអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី និងប្រឆាំងយ៉ាងដាច់ខាតនូវការជ្រៀតជ្រែកពីខាងក្រៅនិងការប៉ុនប៉ងបំបែកបំបាក់របស់កម្លាំង អបគមន៍ដែល ចង់ ឱ្យតៃវ៉ាន់ឯករាជ្យ។
អ្នកនាំពាក្យរបស់គណៈកម្មាធិការអចិន្ត្រៃយ៍នៃ សភាតំណាងប្រជាជនទូទាំងប្រទេសចិនបានថ្លែងសុន្ទរកថាអំពីការ ឆ្លៀត ទៅ បំពេញ ទស្សនកិច្ចនៅតៃវ៉ាន់របស់លោកស្រី Pelosi ប្រធានសភារាស្រ្តអាមេរិក
ថ្ងៃទី ២ ខែ សីហា ទាក់ទិននឹងការ ឆ្លៀត ទៅបំពេញទស្សនកិច្ចនៅតៃវ៉ាន់របស់លោកស្រី Pelosi ប្រធានសភារាស្រ្តអាមេរិក អ្នកនាំពាក្យរបស់គណៈកម្មាធិការអចិន្ត្រៃយ៍ នៃ សភាតំណាងប្រជាជនទូទាំងប្រទេសចិនបានថ្លែងសុន្ទរកថា ៕