ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ថ្កោលទោស ការញៀនរបស់អាមេរិក ចំពោះការដាក់ទណ្ឌកម្មថា ជាលក្ខណៈ នៃប្រព័ន្ធអនុត្តរភាព

" "

តេអេរ៉ង់ ៖ ក្រសួងការបរទេសអ៊ីរ៉ង់ បានឲ្យដឹងថា ការញៀនរបស់សហរដ្ឋអាមេរិក ចំពោះការដាក់ទណ្ឌកម្ម និងការប្រើប្រាស់ពួកវាជាឥទ្ធិពល ប្រឆាំងនឹងអ្នកដទៃ គឺជាលក្ខណៈ នៃប្រព័ន្ធអនុត្តរភាព របស់សហរដ្ឋអាមេរិក។

លោក Nasser Kanaani អ្នកនាំពាក្យរបស់ក្រសួង បានធ្វើការកត់សម្គាល់កាលពីថ្ងៃអង្គារ ជាប្រតិកម្មតបទៅនឹងទណ្ឌកម្មថ្មីរបស់សហរដ្ឋអាមេរិក ដែលបានដាក់កាលពីថ្ងៃចន្ទ ប្រឆាំងនឹងពាណិជ្ជកម្មប្រេង និងផលិតផលគីមីឥន្ធនៈ របស់ប្រទេសអ៊ីរ៉ង់ នេះបើយោងតាមគេហទំព័ររបស់ក្រសួង។

" "

ការផ្លាស់ប្តូររដ្ឋបាលមិនផ្លាស់ប្តូរការញៀន របស់សហរដ្ឋអាមេរិក ចំពោះការដាក់ទណ្ឌកម្មនោះទេ ដោយបន្ថែមថារដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បាននិងកំពុងបន្ត និងថែមទាំងពង្រីក គោលនយោបាយ “សម្ពាធអតិបរមា” ដែលបន្តដោយអតីតប្រធានាធិបតីលោក ដូណាល់ ត្រាំ ។

" "

លោកបានកត់សម្គាល់ថា “ពួកគេមិនបោះបង់វិធានការ គ្មានប្រយោជន៍ និងបំផ្លិចបំផ្លាញទាំងនេះទេ សូម្បីតែនៅក្នុងពេល ដែលកិច្ចខិតខំប្រឹងប្រែង កំពុងដំណើរការ ដើម្បីបន្តកិច្ចពិភាក្សាជុំវិញការវិលត្រឡប់ ទៅកាន់កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់” ។

លោកបានលើកឡើងថា អ៊ីរ៉ង់នឹងប្រតិកម្មយ៉ាងម៉ឺងម៉ាត់ ខ្លាំង និងភ្លាមៗ ចំពោះទណ្ឌកម្មរបស់សេតវិមាន ខណៈពេលដែលអនុវត្តវិធានការចាំបាច់ទាំងអស់ ដើម្បីបន្សាបផលប៉ះពាល់ អវិជ្ជមានរបស់ពួកគេលើពាណិជ្ជកម្ម និងសេដ្ឋកិច្ចរបស់អ៊ីរ៉ង់។

លោក Kanaani បានបន្ដថា ការដាក់ទណ្ឌកម្មថ្មី របស់សហរដ្ឋអាមេរិក ប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ បានកើតឡើងនៅពេល ដែលប្រជាជនរបស់ខ្លួន បានទ្រទ្រង់ការស្លាប់ និងការបាត់បង់សេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ រួចហើយនៅក្នុងគ្រោះទឹកជំនន់នាពេលថ្មីៗនេះ។

ទង្វើរបស់សហរដ្ឋអាមេរិក បង្ហាញយ៉ាងច្បាស់ពី “លក្ខណៈលាក់ពុត” របស់សហរដ្ឋអាមេរិក និងការរំលែកទុក្ខដ៏មិនស្មោះ ដែលផ្តល់ជូនដោយបេសកជន ពិសេសរបស់ខ្លួនសម្រាប់អ៊ីរ៉ង់ ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top