ព័ត៌មានអន្តរជាតិ

យ៉ាងហោចណាស់មនុស្ស៩០នាក់ បាត់បង់ជីវិត និង៨នាក់ កំពុងបាត់ខ្លួន ក្រោយពីមានគ្រោះទឹកជំនន់ នៅអ៊ីរ៉ង់

តេហរ៉ង់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២ថា អង្គការសង្គមអឌ្ឍចន្ទក្រហមអ៊ីរ៉ង់ ហៅកាត់ថា (IRCS) បានប្រកាសនៅថ្ងៃពុធនេះថា មនុស្សយ៉ាងហោចណាស់៩០នាក់បានស្លាប់ និង៨នាក់បានបាត់ខ្លួនក្នុងគ្រោះទឹកជំនន់នៅទូទាំងប្រទេសអ៊ីរ៉ង់ ។

លោក Pir-Hossein Kolivand ប្រធាន IRCS បានដល់ប្រាប់ទីភ្នាក់ងារព័ត៌មាន IRNA ថា ប្រតិបត្តិការសង្គ្រោះរបស់ IRCS កំពុងដំណើរការ ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់បានឱ្យដឹងថា ទឹកជំនន់ដែលបានចាប់ផ្តើមនៅក្នុងប្រទេសអ៊ីរ៉ង់កាលពី២សប្តាហ៍មុន និងត្រូវបានបង្កឡើងដោយបាតុភូតខ្យល់មូសុងបានប៉ះពាល់ដល់ខេត្តចំនួន២៤នៅទូទាំងប្រទេស ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top