ព័ត៌មានអន្តរជាតិ

Update៖ ប្រធានាធិបតីអ៊ុយក្រែន ជួបសន្ទនាតាមទូរស័ព្ទ ជាមួយអគ្គលេខាធិការអង្គការ NATO ផ្តោតលើការផ្តល់ជំនួយ ដល់ក្រុងគៀវ

គៀវ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២ថា កាលពីថ្ងៃអង្គារ លោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែន បានសន្ទនាតាមទូរស័ព្ទ ជាមួយលោក Jens Stoltenberg អគ្គលេខាធិការ នៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ហៅកាត់ថា (NATO) ដើម្បីពិភាក្សាអំពីជំនួយ សម្រាប់ទីក្រុងគៀវ ។

នៅក្នុងកិច្ចពិភាក្សានេះ លោក Zelensky បានជូនដំណឹងដល់លោក Stoltenberg អំពីស្ថានភាពនៅជួរមុខ ក្នុងប្រទេសអ៊ុយក្រែន ហើយបានសង្កត់ធ្ងន់លើសារៈសំខាន់ សម្រាប់ទីក្រុង គៀវ ក្នុងការទទួលបានជំនួយយោធា ដែលមិនមានគ្រោះថ្នាក់ពីអង្គការ NATO ដែលបានព្រមព្រៀងគ្នា ក្នុងអំឡុងកិច្ចប្រជុំកំពូល របស់សម្ព័ន្ធមិត្តនៅទីក្រុង ម៉ាឌ្រីដនៅឆ្នាំ២០២២នេះ ។

ក្រៅពីនេះ លោក Zelensky បានថ្លែងថា អ៊ុយក្រែនកំពុងស្វែងរក ការទទួលបានអាវុធធុនធ្ងន់បន្ថែមទៀត ពីប្រទេសសមាជិកអង្គការ NATO ។

ភាគីនានាក៏បានពិភាក្សា អំពីការបន្តការនាំចេញ គ្រាប់ធញ្ញជាតិពីអ៊ុយក្រែន តាមរយៈកំពង់ផែសមុទ្រខ្មៅ និងការរំពឹងទុកនៃជំនួយរបស់អង្គការ NATO និងការកំណត់ពីមនុស្សធម៌ នៅអ៊ុយក្រែន ។

នៅក្នុងកិច្ចប្រជុំកំពូលរបស់អង្គការ NATO នៅក្នុងរដ្ឋធានីអេស្ប៉ាញ កាលពីថ្ងៃទី២៩ដល់៣០ខែមិថុនា សមាជិកនៃសម្ព័ន្ធភាពបានយល់ព្រម ផ្តល់ការគាំទ្រដល់អ៊ុយក្រែន ក្នុងវិស័យជាច្រើន រួមទាំងទំនាក់ទំនង ប្រកបដោយសុវត្ថិភាព ការការពារតាមអ៊ីនធើរណេត និងភាពធន់ ប្រេងឥន្ធនៈ និងការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្តផងដែរ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top