ការ៉ាកាស ៖ រដ្ឋមន្ត្រីប្រេងលោក Tareck El Aissami បានឲ្យដឹងថា ប្រទេសវេណេស៊ុយអេឡា បានអះអាងជាថ្មី នូវការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការពង្រឹងយន្តការ សហប្រតិបត្តិការ របស់អង្គការ នៃប្រទេសនាំចេញប្រេង និងសម្ព័ន្ធមិត្ត (OPEC+)។
លោក El Aissami បានឲ្យដឹងតាមរយៈសន្និសីទ វីដេអូ ក្នុងអំឡុងកិច្ចប្រជុំ ថ្នាក់រដ្ឋមន្ត្រីលើកទី៣១ នៃអង្គការ OPEC និងមិនមែន OPEC ថា “យើងចង់បញ្ជាក់ឡើងវិញនូវឆន្ទៈ របស់ក្រុមហ៊ុនវេណេស៊ុយអេឡា ដើម្បីបន្តការបង្រួបបង្រួម យន្តការកិច្ចសហប្រតិបត្តិការ OPEC+” ។
នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ ក្រសួងថាមពលប្រជាជន សម្រាប់ប្រេងបានឲ្យដឹងថា El Aissami ក៏បានសរសើរកិច្ចខិតខំប្រឹងប្រែងរបស់ OPEC+ ដើម្បីរក្សាស្ថិរភាពនៅក្នុងទីផ្សារប្រេង នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។
មន្ត្រីវេណេស៊ុយអេឡាបានឲ្យដឹងថា សម្ព័ន្ធភាពផ្តល់ ឱកាសសម្រាប់ការសន្ទនាថាមពល ដែលជាមូលដ្ឋានគ្រឹះ សម្រាប់អនាគតរបស់មនុស្សជាតិ។ នៅក្នុងកិច្ចប្រជុំនោះ OPEC+ បានសម្រេចចិត្តលើការកើនឡើងបន្តិចនៃ ១០ម៉ឺនបារ៉ែល ក្នុងមួយថ្ងៃក្នុងការផលិតប្រេងឆៅ សម្រាប់ខែកញ្ញា។
លោក El Aissami បានស្វាគមន៍ចំពោះការសម្រេចចិត្ត ដែលធ្វើឡើងដោយអគ្គលេខាធិការ OPEC ថ្មីលោក Haitham Al-Ghais នៅក្នុងកិច្ចប្រជុំលើកដំបូង របស់លោក ក្នុងនាមជាប្រធានអង្គការពហុភាគី៕
ប្រែសម្រួល ឈូក បូរ៉ា