ព័ត៌មានអន្តរជាតិ

ប្រធានព្រឹទ្ធសភា អនុញ្ញាត ឲ្យប្រធានមូលនិធិ ចែករំលែក សង្រ្គោះជីវិតសកល របស់ដ្ឋកូរ៉េ ចូលជួបសម្តែងការគួរសម

ភ្នំពេញ ៖ នារសៀលថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២ នៅវិមានព្រឹទ្ធសភា សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា បានអនុញ្ញាតឲ្យលោក Kim Jung Nam ប្រធានមូលនិធិចែករំលែក សង្រ្គោះជីវិតសកល (Global Life Sharing) នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្តែងការគួរសម ។

នាឱកាសនោះ សម្តេចប្រធានព្រឹទ្ធសភា បានលើកឡើងថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនាពេលនេះ បានឆ្លុះបញ្ចាំងអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងមូលនិធិចែករំលែកសង្រ្គោះជីវិតសកល ជាមួយនឹងប្រជាជនកម្ពុជា និងជាមូលដ្ឋានដល់ការរួមចំណែកពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រទេសទាំងពីរ ដើម្បីគុណប្រយោជន៍សម្រាប់ប្រជាជននៃប្រទេសទាំងពីរ ទាំងពេលបច្ចុប្បន្ន និងពេលអនាគត។

ផ្ទាំងពាណិជ្ជកម្ម

លោក Kim Jung Nam ថា ក្នុងអំឡុងពេលគណៈប្រតិភូ ស្នាក់នៅកម្ពុជានាពេលនេះ បានមើលឃើញអំពីការ អភិវឌ្ឍរីកចម្រើនរបស់កម្ពុជា យ៉ាងឆាប់រហ័ស។

លើសពីនេះ លោក Kim Jung Nam ក៏បានបញ្ជាក់ថា ការចុះអនុស្សរណៈ នៃការយោគយល់គ្នា ស្តីពីកិច្ចព្រមព្រៀងផ្តល់មនុស្សធម៌ ដល់ព្រឹទ្ធសភាកម្ពុជា រយៈពេល៤ឆ្នាំ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍកម្ពុជា ៕

To Top