ព័ត៌មានអន្តរជាតិ

ប្រមុខការទូត អាមេរិក បញ្ជាក់ពីទិសដៅ លើទំនាក់ទំនងវិជ្ជមាន ជាមួយកម្ពុជា

ភ្នំពេញ៖ នៅក្នុងជំនួបជាមួយ សម្ដេចតេជោ ហ៊ុន សែន នាថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២ លោក Antony Blinken រដ្ឋមន្រ្តីក្រសួងការបរទេស សហរដ្ឋអាមេរិក បានបញ្ជាក់ថា ទិសដៅរបស់សហរដ្ឋអាមេរិក គឺមានទំនាក់ទំនងជាវិជ្ជមាន ជាមួយកម្ពុជា ឈរលើមូលដ្ឋាននៃកិច្ចសហប្រតិបត្តិការ ដែលមានស្រាប់ដូចជា៖ ទីផ្សារនាំចេញ និងជំនួយសម្រាប់ ការអភិវឌ្ឍ។

ការបញ្ជាក់ជំហរ ពីសំណាក់សហរដ្ឋអាមេរិក បែបនេះ ស្របពេលដែលពិភពលោក កំពុងប្រឈមនឹងការប្រកួតប្រជែងអំណាចគ្នា ដែលបណ្ដាលឱ្យប្រទេស កំពុងអភិវឌ្ឍជាច្រើន ទទួលយកផល ពីគោលនយោបាយនៃពួកប្រទេសមហាអំណាចបច្ចុប្បន្ននេះ៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top