បរទេស៖ អគ្គលេខាធិកាអង្គការណាតូ លោក Jens Stoltenberg កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានលើកឡើងថា គោលបំណងសំខាន់ របស់របស់ណាតូ នៅពេលនេះចេញពីជម្លោះ នៅអ៊ុយក្រែននោះ គឺជាការជៀសវាង ឲ្យឆ្ងាយពីសង្គ្រាម ដែលមានទ្រង់ទ្រាយធំពេញលេញ ជាមួយនឹងរុស្សី។
លោកបន្តបែបនេះថា៖ នៅក្នុងជម្លោះ នៅពេលនេះ ណាតូ មានកិច្ចការងារ២ទី១ គឺជាការគាំទ្រអ៊ុយក្រែន ផងនិងការការពារផង មិនឲ្យសង្គ្រាមរីកដុះដាល ធំជាងនេះឡើយ និងឈានទៅដល់ការធ្វើសង្គ្រាម រវាងណាតូនិងរុស្សី។
លោកមេដឹកនាំប្លុករូបនេះ បានពណ៍នា ថា ជម្លោះរវាងអ៊ុយក្រែននិងរុស្សី គឺជាស្ថានភាពដ៏គ្រោះថ្នាក់បំផុត នៅក្នុងអឺរ៉ុប មិនធ្លាប់កើតមានឡើយ ចាប់តាំង ពីពេលសង្គ្រាមលោកលើកទី២ ប៉ុន្តែក៏នឹងមិនអនុញ្ញាតិឲ្យរុស្សី យកជ័យជំនះនោះដែរ៕
ប្រែសម្រួល៖ស៊ុនលី
