ព័ត៌មានអន្តរជាតិ

អាមេរិក ប្រកាសអាសន្ន បញ្ហាសុខភាពសាធារណៈ ចំពោះវិរុស អុតស្វា

បរទេស៖ រដ្ឋាភិបាល សហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានឈានទៅដល់ការសម្រេចចិត្ត ក្នុងការប្រកាសអាសន្នហើយ ចំពោះបញ្ហារីករាលដាល នៃជំងឺអុតស្វាឬ Monkeypox បន្ទាប់ពី២សប្តាហ៍ ដែលអង្គការសុខភាពពិភពលោក WHO បានដាក់ចំណាត់ថ្នាក់ វាទៅជាវិរុសឆ្លង។

មន្ត្រីជាន់ខ្ពស់របស់ក្រសួងសុខាភិបាល អាមេរិក លោក Xavier Becerra បានប្រកាសអំពី ភាពអាសន្នមួយនេះ នៅក្នុងអំឡុងពេល នៃការថ្លែងការណ៍ ប្រចាំថ្ងៃ ហើយក្នុងនោះសេតវិមាន បានអំពាវនាវឲ្យ គ្រប់ពលរដ្ឋអាមេរិកទាំងអស់ ត្រូវតែប្រុងប្រយ័ត្ន ឲ្យបានខ្ពស់ចំពោះវិរុសមួយនេះ ដោយក្នុងនោះរដ្ឋាភិបាល ក៏នឹងធ្វើការចាត់ចែងនូវកញ្ចប់ថវិកាមួយចំនួន ដើម្បីជួយដោះស្រាយ បញ្ហា នេះផងដែរ។

គួរឲ្យដឹងដែរថា កាលពីចុងខែកន្លង មកអង្គការសុខភាពពិភពលោក បានប្រកាសថាអុតស្វា គឺជាវិរុសឆ្លងនិងព្រមទាំងបាន ប្រកាសដាក់វាស្ថិតនៅក្នុង កម្រិតប្រកាសអាសន្ន ជាសាធារណៈផងដែរប៉ុន្តែ
ស្ថិតនៅក្នុងកម្រិតទាប ជាកូវីដមួយកម្រិត ខណៈដែលនៅទីក្រុងសាន់ហ្វ្រាន់ ស៊ីស្កូ ទីក្រុងញូវយ៉ក គឺបានប្រកាសអាសន្ន រួចមកហើយចំពោះបញ្ហាវិរុសនេះ។

ផ្ទាំងពាណិជ្ជកម្ម

នៅអាមេរិកពេលនេះចំនួន ករណីឆ្លងមានការកើនឡើង ទៅដល់៦០០០មកហើយ នៅទូទាំងប្រទេស គិតចាប់តាំងតែ ពីខែឧសភាមក ហើយភាគច្រើន គឺវាបានកើតឡើង ជាមួយនឹងមនុស្សប្រុសភេទទី៣៕

ប្រែសម្រួល៖ស៊ុនលី

To Top