បរទេស៖ ទីភ្នាក់ងារសារព័ត៌មាន LETA របស់ប្រទេសឡាតវី បានរាយការណ៍កាលពីថ្ងៃសៅរ៍ថា ប៉ូលីសឡាតវី នឹងបញ្ឈប់ការការពារអគារស្ថានកុងស៊ុល របស់រុស្ស៊ី នៅក្នុងទីក្រុង Daugavpils និង Liepaja ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា ដំណឹងនេះត្រូវតែត្រូវបានបញ្ជាក់ ដោយរដ្ឋាភិបាល ប៉ុន្តែក្រសួងការបរទេសបានរាយការណ៍ថា បានជូនដំណឹងដល់ប៉ូលីសថា ពួកគេមិនត្រូវបានតម្រូវ ឱ្យការពារស្ថាន កុងស៊ុល ទៀតទេ។
ក្នុងខែមេសា ប្រទេសឡាតវី បានទាមទារឱ្យទីក្រុងម៉ូស្គូ បិទការិយាល័យទាំងពីរ ហើយឱ្យបុគ្គលិកដែលនៅទីនោះចាកចេញពីប្រទេសត្រឹមថ្ងៃទី ៣០ ខែមេសា។ ក្រសួងការបរទេសរបស់ប្រទេសនេះបាននិយាយថា ការសម្រេចចិត្តត្រូវបានធ្វើឡើង “នៅក្នុងសាមគ្គីភាពជាមួយអ៊ុយក្រែន” ។
ការតវ៉ាត្រូវបានធ្វើឡើងនៅខាងក្រៅបេសកកម្មរបស់រុស្ស៊ីនៅក្នុងប្រទេសឡាតវី ដើម្បីឆ្លើយតបទៅនឹងប្រតិបត្តិការយោធារបស់ទីក្រុងមូស្គូក្នុងប្រទេសអ៊ុយក្រែន ដែលបានចាប់ផ្តើមកាលពីចុងខែកុម្ភៈ។ កាល ពី ខែ មេសា បាតុករ ម្នាក់ បាន គប់ លាប ពណ៌ ក្រហម លើ អគារ ស្ថានទូត រុស្ស៊ី ក្នុង ទីក្រុង Riga ថែមទៀត៕
ប្រែសម្រួលៈ ណៃ តុលា