ព័ត៌មានអន្តរជាតិ

ប៉ង់តាហ្គោន៖ រុស្ស៊ី បាត់បង់យោធាពី ៧ទៅ៨ម៉ឺននាក់ហើយ ក្នុងជម្លោះនៅអ៊ុយក្រែន

បរទេស៖ មន្ត្រីកំពូលរបស់ប៉ង់តាហ្គោន កាលពីថ្ងៃចន្ទម្សិលមិញនេះ បានលើកឡើងថា យោធារបស់ប្រទេសរុស្សីទំនង ជាបាត់បង់ជីវិតប្រមាណចន្លោះពី ៧០០០០ទៅ៨០០០០នាក់មកហើយ ចាប់តាំងតែពីពេលបើកប្រតិបត្តិការ
ដោយយោធានៅអ៊ុយក្រែនកាលពីខែកុម្ភៈ។

អត្ថបទដែលត្រូវបាន ចេញផ្សាយដោយ The Hill នៅថ្ងៃនេះបានសរសេរទៀតថា មិនដល់ពេល៦ខែមកនេះ យោធារបស់រុស្សី ដែលបាត់បង់ជីវិតមានចំនួនច្រើន ទាំងស្លាប់និងរបួសហើយ ទោះបីជាអាចមានចំនួនតិចជាង ការព្យាករណ៍នេះមែនប៉ុន្តែលោក Colin Kahl មន្ត្រីជាន់ខ្ពស់របស់ ក្រសួងការពារជាតិអាមេរិក បានបញ្ជាក់ថាបួករួមទាំងយោធា របួសផងចំនួនស្លាប់នឹងមាន ការកើនឡើងច្រើនជាងនេះជាមិនខាន។

នៅក្នុងការព្យាករណ៍ ចុងក្រោយមួយដោយប្រធាន CIA អាមេរិកលោក William Burns កាលពីខែមុនបានអះអាងថា យោធារុស្សីដែលបាត់បង់ជីវិត អាចមានត្រឹមតែ ១៥០០០នាក់ប៉ុណ្ណោះ ខណៈដែល ៤៥០០០នាក់ទៀត ទទួលរងរបួស។

លោកបន្តទៀតដែរថា ទោះបីជាយ៉ាងណាក្តីចំនួន នៃការស្លាប់គឺមានចន្លោះប្រហោងធំ ដែលវាមិនអាចជាចំនួនដែលត្រឹមត្រូវ ១០០ភាគរយនោះទេ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top