បរទេស៖ យោងតាមការចេញផ្សាយរបស់ rt.com កាលពីថ្ងៃម្សិលមិញបានឲ្យដឹងថា ប្រធានាធិបតីអ៊ុយក្រែនលោក Vlodomyr Zelensky សាជាថ្មីបានធ្វើការរិះ គន់យ៉ាងខ្លាំងចំពោះទណ្ឌកម្មនានា ដែលកំពុងអនុវត្តក្នុងការប្រឆាំងទៅនឹង ប្រទេសរុស្សីថា មានភាពកំសោយខ្លាំងណាស់។
លោកប្រធានាធិបតីរូបនេះ ក៏បានធ្វើការអំពាវនាវ តាមរយៈកិច្ចសំភាសជាមួយ នឹងកាសែតវ៉ាស៊ិនតោនប៉ុស្តិ៍ដែរថា លោកខាងលិចត្រូវតែរៀបចំ ដាក់ទណ្ឌកម្មពេញលេញ និងយ៉ាងតឹងរឹង បំផុតបន្ថែមទៀតទៅលើគ្រប់ ថាមពលគ្រប់ផលិតផលនាំចេញ និងគ្រប់ក្រុមអ្នកធ្វើដំណើរ ជនជាតិរុស្សីទាំងអស់ និងគ្រប់ទីកន្លែងយ៉ាងហោចណាស់ ឲ្យបានរយៈពេលមួយឆ្នាំ។
លោក Zelensky បានថ្លែងបែបនេះថា៖ ទណ្ឌកម្មដែលមានសារៈសំខាន់បំផុតនោះ គឺជាការបិទទ្វាព្រំដែនរបស់រុស្សី ពីព្រោះថារុស្សីនៅពេលនេះកំពុងព្យាយាម ដើរយកដីរបស់គេរស់នៅលើទឹកដីគេហើយ វាគួរតែដល់ពេលផ្លាស់ប្តូរ ចិត្តគំនិតរបស់ជនជាតិរុស្សីទាំងនោះហើយ។
គួរឲ្យដឹងដែរថា បទសំភាសជាមួយនឹងលោក Zelensky ធ្វើឡើងបន្ទាប់ពីសេតវិមាន ទើបតែបានប្រកាសបន្ថែមជំនួយ ជាអាវុធដែលមានតម្លៃប្រមាណជា ១ពាន់លានដុល្លារទៀត ទៅឲ្យរដ្ឋាភិបាល ទីក្រុងគៀវជាមួយនឹង ជំនួយសម្រាប់រដ្ឋាភិបាលទីក្រុងគៀវ ៤,៥ពាន់លានដុល្លារផ្សេង ៕
ប្រែសម្រួល៖ ស៊ុន លី
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
