ព័ត៌មានអន្តរជាតិ

ចិន ជំរុញឱ្យជប៉ុន រក្សាភាពស្មោះត្រង់ ចំពោះការប្ដេជ្ញា រំសាយអាវុធ នុយក្លេអ៊ែរ

ប៉េកាំង ៖ ប្រទេសចិន បានជំរុញឱ្យប្រទេសជប៉ុន រក្សាការប្តេជ្ញាចិត្ត របស់ខ្លួន ក្នុងការកសាងពិភពលោក ដោយគ្មានអាវុធ នុយក្លេអ៊ែរ ខណៈដែលខ្លួនបានបង្ហាញ ការសង្ស័យអំពីការសន្យា របស់នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida ក្នុងការធ្វើដូច្នេះ ក្នុងខួបលើកទី៧៧ នៃការទម្លាក់គ្រាប់បែកបរមាណូលើទីក្រុងហ៊ីរ៉ូស៊ីម៉ា។

ទីក្រុងប៉េកាំង បានអះអាងថា ទោះបីជាមានការសន្យា របស់ខ្លួនក៏ដោយ ប្រទេសតែមួយគត់ក្នុងពិភពលោក ដែលទទួលរងការវាយប្រហារ នុយក្លេអ៊ែរក្នុងសង្គ្រាម ត្រូវបានការពារ ដោយឆ័ត្រនុយក្លេអ៊ែរ របស់សហរដ្ឋអាមេរិក ហើយត្រូវបានប្រឆាំង ទៅនឹងទីក្រុងវ៉ាស៊ីនតោន ដែលបោះបង់គោលនយោបាយ មិនប្រើប្រាស់ជាលើកដំបូង ទាក់ទងនឹងអាវុធ នុយក្លេអ៊ែររបស់ខ្លួន។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានប្រាប់សន្និសីទសារព័ត៌មាននៅទីក្រុងប៉េកាំងថា “អ្នកនយោបាយជប៉ុនខ្លះ ថែមទាំងអះអាងថា មានការចែករំលែកនុយក្លេអ៊ែរ ជាមួយភាគីអាមេរិក ដោយអះអាងថា ការដាក់ពង្រាយអាវុធនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសជប៉ុន មិនគួរជាបម្រាមនោះទេ” ។

លោកបានបន្តថា រដ្ឋាភិបាលជប៉ុន បាន យល់ឃើញក្នុងការពិភាក្សា បែបនេះ ដោយអ្នកនយោបាយ ដោយបង្ហាញ ការសង្ស័យ លើការ ប្តេជ្ញាថ្មី របស់ លោក Kishida ចំពោះ ការ រំសាយ អាវុធ នុយក្លេអ៊ែរ ដែលបានធ្វើ ឡើងកាលពីថ្ងៃ សៅរ៍។

លោក Wang ក៏បានចង្អុលបង្ហាញថា ប្រទេសជប៉ុនកំពុង “និយាយអំពីការទម្លាក់គ្រាប់ បែកបរមាណូ ដោយគ្មានការឆ្លុះបញ្ចាំង យ៉ាងស៊ីជម្រៅអំពីប្រវត្តិសាស្រ្ត នៃការឈ្លានពាន” ដោយសំដៅ ទៅលើការខូចខាត ក្នុងសម័យសង្គ្រាម ដែលបានវាយប្រហារ ប្រទេសជិតខាងដោយយោធា និយមរបស់ជប៉ុន ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top