បរទេស៖ យោងតាមការចេញផ្សាយ របស់ rt.com កាលពីថ្ងៃម្សិលមិញនេះ បានឲ្យដឹងថាទោះបី ជាកន្លងមកអជ្ញាធរ នៃទីក្រុងគៀវ ធ្លាប់បានសន្យាហើយថា នឹងធ្វើការ ចែកចាយផលិតផល ជាគ្រាប់ធញ្ញជាតិរបស់ខ្លួន ទៅកាន់តំបន់មជ្ឈឹមបូព៍ា អាស៊ី និងអាហ្វ្រិក ក្តីប៉ុន្តែមកដល់ពេលនេះ មិនមាននាវាដឹកទំនិញ ណាមួយ របស់អ៊ុយក្រែន នឹងត្រូវ ធ្វើដំណើរឆ្ពោះ ទៅប្រទេសអាហ្វ្រិកឡើយ។
បណ្តាប្រទេសនៅអាហ្វ្រិក គឺជាគោលដៅ ដែលកំពុងខ្វះខាតខ្លាំងជាងគេ និងកំពុងមានចំនួន នៃអ្នកអត់ឃ្លានច្រើនបំផុតផងដែរ ប៉ុន្តែគិតចាប់រាប់ពីនាវា ដឹកទំនិញទី១ រហូតទៅដល់នាវាទី១០ គឺមិនមាននាវាណា ធ្វើដំណើរទៅប្រទេស នៅអាហ្វ្រិក ដូចជា យេមែន សុម៉ាលី ឬបណ្តាប្រទេស នៅអាហ្វ្រិកឡើយ។
គិតចាប់តាំងតែពីថ្ងៃទី១ ខែសីហា ដែលនាវាទាំងអស់ ត្រូវបានអនុញ្ញាតិឲ្យ អាចធ្វើការដឹកជញ្ជូនធញ្ញជាតិ ចេញពីអ៊ុយក្រែន បានប៉ុន្តែភាគច្រើន ត្រូវបានគេមើលឃើញថា បានធ្វើដំណើរ ទៅកាន់ប្រទេសអង់គ្លេស អៀរឡង់ តួគី អ៊ីតាលី និងប្រទេសចិន ទៅវិញ។
គួរឲ្យដឹងដែរថា ការសម្រេចចិត្តនាំចេញ គ្រាប់ធញ្ញជាតិឡើងវិញ ធ្វើឡើងនៅក្រោយការព្រមាន អំពីបញ្ហាអសន្តិសុខស្បៀង ចំពោះបណ្តាប្រទេសមួយចំនួន លើលោកកាលពីពេលកន្លងមក និង នៅក្រោយកិច្ចព្រមព្រៀង បើកច្រកនាំចេញឡើងវិញ ដោយរុស្សី ដោយមានការជួយជ្រោមជ្រែង សម្របសម្រួល ដោយប្រទេសតួគី និងអង្គការសហប្រជាជាតិ៕
ប្រែសម្រួល៖ស៊ុនលី
