ព័ត៌មានអន្តរជាតិ

កងទ័ពអ៊ុយក្រែន បាញ់ផ្លោងដាក់ រោងចក្រ នុយក្លេអ៊ែរ Zaporozhye ដែលគ្រប់គ្រងដោយរុស្ស៊ី

បរទេស៖ យោងតាមអាជ្ញាធរ ក្នុងតំបន់បានឱ្យដឹងថា គ្រាប់ផ្លោងចំនួន ១០គ្រាប់ ដែលបាញ់ដោយកងកម្លាំង របស់ទីក្រុងគៀវ បានធ្លាក់នៅជិតរោងចក្រ ថាមពលនុយក្លេអ៊ែរ Zaporozhye កាលពីថ្ងៃព្រហស្បតិ៍។ ទីតាំង រោងចក្រនោះស្ថិត នៅភាគអាគ្នេយ៍ អ៊ុយក្រែន ប៉ុន្តែស្ថិតក្រោមការគ្រប់គ្រង របស់កងកម្លាំង របស់ក្រុងម៉ូស្គូ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Vladimir Rogov សមាជិកនៃរដ្ឋបាល យោធា-ស៊ីវិល តំបន់ Zaporozhye និយាយថា គ្រាប់ផ្លោងចំនួន៥គ្រាប់ បានធ្លាក់នៅជិតការិយាល័យ របស់មេបញ្ជាការនៅឯរោងចក្រ នៅក្បែរកន្លែងផ្សារដែក និងកន្លែងផ្ទុកសារធាតុវិទ្យុសកម្ម ដែលបណ្តាលឱ្យស្មៅ នៅតំបន់នោះឆេះ។

គ្រាប់ចំនួន៥ទៀត បានធ្លាក់នៅក្បែរស្ថានីយ ពន្លត់អគ្គិភ័យ ក្បែររោងចក្រអគ្គិសនី ។

លោក Rogov បាននិយាយថា នេះជាលើកទីពីរហើយ ដែលរោងចក្រថាមពលបានស្ថិតក្រោម ការបាញ់ប្រហារ កាលពីថ្ងៃព្រហស្បតិ៍ ហើយបានស្នើថា ការវាយប្រហារកំពុងត្រូវបាន អនុវត្តដោយកងកម្លាំងអ៊ុយក្រែន ដោយប្រើការបាញ់ផ្លោង ជាច្រើនដង៕

ប្រែសម្រួលៈ ណៃ តុលា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top