ព័ត៌មានអន្តរជាតិ

Update៖ កោះតៃវ៉ាន់ លើកឡើងថា ការគំរាមកំហែង ពីសំណាក់យោធាចិន មិនអាចរាថយឡើយ

តៃប៉ិ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ថាលោកស្រី Tsai Ing-wen ប្រធានាធិបតីកោះតៃវ៉ាន់ បានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ថា ការគំរាមកំហែងនៃកម្លាំងរបស់ចិន គឺគ្មានការថយចុះឡើយ ទោះបីជាសមយុទ្ធយោធា ដ៏ធំបំផុត មិនធ្លាប់មានរបស់ទីក្រុងប៉េកាំង នៅជុំវិញកោះនេះ ហាក់ដូចជាកំពុងធ្លាក់ ចុះក៏ដោយ ។

ដោយមានការខឹងសម្បារ ចំពោះដំណើរទស្សនកិច្ច ទៅកាន់កោះតៃវ៉ាន់ ដែលទាមទារដោយចិន កាលពីសប្តាហ៍មុន ដោយប្រធានសភាតំណាងរាស្រ្ត សហរដ្ឋអាមេរិកលោកស្រី Nancy Pelosi ប្រទេសចិន បានបាញ់មីស៊ីលផ្លោង និងដាក់ពង្រាយយន្តហោះ និងនាវាចម្បាំងជាច្រើនគ្រឿងក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ដើម្បីក្លែងធ្វើការវាយប្រហារតាមសមុទ្រ និងផ្លូវអាកាស ។

ប្រទេសចិន បានឲ្យដឹងកាលពីថ្ងៃពុធថា ខ្លួននឹងបន្តការល្បាត ប៉ុន្តែបាន “បំពេញកិច្ចការផ្សេងៗ” ជុំវិញកោះតៃវ៉ាន់ ដែលជាសញ្ញានៃការបញ្ចប់ដែលអាចកើតមានចំពោះល្បែងសង្គ្រាម ទោះបីជាកំពុងរក្សាសម្ពាធក៏ដោយ ។

កោះតៃវ៉ាន់ក៏បាននិងកំពុងធ្វើសមយុទ្ធជាលក្ខណៈទ្រង់ទ្រាយតូច ប្រចាំឆ្នាំ ដែលគ្រោងទុកមុនការផ្ទុះអាវុធ និងក្នុងគោលបំណង រៀបចំដើម្បីទប់ទល់នឹងការឈ្លានពានផងដែរ ។

លោកស្រី Tsai បានប្រាប់មន្ត្រីទ័ពអាកាសថា “នៅពេលបច្ចុប្បន្ន ការគំរាមកំហែងនៃកម្លាំងយោធាចិន មិនបានថយចុះទេ” ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top