ព័ត៌មានអន្តរជាតិ

អ្នកនយោបាយអូស្ត្រាលីថា ការវាយប្រហារលើកោះតៃវ៉ាន់ គឺជាលទ្ធភាពពិតប្រាកដ ដែលអាចកើតឡើង

បរទេស៖ មេដឹកនាំប្រឆាំងរបស់ ប្រទេសអូស្ត្រាលីបានជំរុញប្រជាជនឱ្យ “កាត់បន្ថយការឃោសនា” ដែលមកពីប្រទេសចិន ចំពេលមានភាពតានតឹងខ្ពស់ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ហើយមើលឃើញ “សារពិត” ដែលថា ការវាយប្រហារលើកោះតៃវ៉ាន់ គឺជាលទ្ធភាពពិតប្រាកដមួយ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Peter Dutton ដែលធ្លាប់បម្រើការជា រដ្ឋមន្ត្រីការពារជាតិអូស្រ្តាលី បានប្រាប់វិទ្យុ ABC ថា “គ្មាននរណាម្នាក់ដែលមិន គួរភ្ញាក់ផ្អើលនោះទេ ប្រសិនបើមានការញុះញង់ ឬប្រសិនបើមានជម្លោះដោយសារតែចិន ដោយបាននិយាយថាពួកគេ នឹងយកកោះតៃវ៉ាន់មកវិញ ពិបាក ឬ ងាយស្រួល” ។

លោកបន្តថា «យើងចង់ឃើញសន្តិភាព នៅក្នុងតំបន់របស់យើង។ ប៉ុន្តែទន្ទឹមនឹងនេះ យើងត្រូវតែស្មោះត្រង់ ចំពោះការគំរាមកំហែង ដែលមាន នៅទីនោះ»។

លោក Dutton បាននិយាយថា “មិនចាំបាច់មានការ ស្រមើស្រមៃ នៅទីនេះទេ។ គណបក្សកុម្មុយនិស្តចិន បានច្បាស់លាស់ណាស់អំពី ចេតនារបស់ពួកគេទាក់ទងនឹងតៃវ៉ាន់ ខណៈនោះដែរ លោកសង្កត់ធ្ងន់ថា អូស្ត្រាលីត្រូវការ “ដោះស្រាយបន្ទាន់ ជាមួយនឹងអាកប្បកិរិយា” របស់ទីក្រុងប៉េកាំង។

លោកបន្ថែមថា “ប្រសិនបើយើងគិតថា វានឹងទៅឆ្ងាយ ហើយថាយើងអាចជៀសវាងជម្លោះដោយ មិននិយាយអ្វីទាំងអស់ ខ្ញុំមិនគិតថាវាជាការពិតនោះទេ” ៕

ប្រែសម្រួល៖ ណៃ តុលា

To Top