បរទេស៖ ប្រទេសឡាតវី និង ប្រទេសអេស្តូនី បានដើរតាមគន្លងនៃប្រទេសបាល់ទិក គឺប្រទេសលីទុយអានីមួយទៀត ហើយបានប្រកាសដកខ្លួនចេញពី ក្រុមសហប្រតិបត្តិការរវាងប្រទេសចិន និងបណ្តាប្រទេសនៅអឺរ៉ុបខាងកើត និងកណ្តាល។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា ត្រូវបានគេស្គាល់ថាជាទម្រង់ 16+1 វាមានតាំងពីឆ្នាំ ២០១២ ហើយបានសន្យាថា នឹងលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធ និងគម្រោងអភិវឌ្ឍន៍រួមគ្នារវាងទីក្រុងប៉េកាំង និងរដ្ឋមួយចំនួននៅអឺរ៉ុប។
ប្រទេសលីទុយអានីបាន ចាកចេញពីក្រុមកាលពីឆ្នាំមុន ខណៈដែលទំនាក់ទំនង របស់ប្រទេសនេះជាមួយប្រទេសចិន កាន់តែអាក្រក់ទៅៗ បន្ទាប់ពីទីក្រុង Vilnius បានអនុញ្ញាតឱ្យកោះតៃវ៉ាន់បើកស្ថានទូត ជាក់ស្តែងនៅលើទឹកដីរបស់ខ្លួន។ ទីក្រុងប៉េកាំង ដែលចាត់ទុកកោះគ្រប់គ្រងដោយខ្លួនឯង មួយនេះថា ជាផ្នែកមួយនៃប្រទេសចិន បានសងសឹកដោយការដក ឯកអគ្គរដ្ឋទូតរបស់ខ្លួនចេញពី ប្រទេសលីទុយអានី និងការរឹតបន្តឹងពាណិជ្ជកម្មលើប្រទេសនេះ។
ឥឡូវនេះ ស្រាប់តែប្រទេសឡាតវី និងអេស្តូនីបានប្រកាសថា ពួកគេក៏បានបញ្ចប់កិច្ចសហប្រតិបត្តិការ ជាមួយទីក្រុងប៉េកាំង ដោយចេញសេចក្តីថ្លែងការណ៍ ស្ទើរតែដូចគ្នាបេះបិទ៕
ប្រែសម្រួលៈ ណៃ តុលា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
